រដ្ឋបាលខេត្តកំពង់ចាម
10.3K subscribers
35K photos
1.77K videos
21 files
2.23K links
Download Telegram
នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃនប្រុស អភិបាលរងខេត្ត បានអញ្ជើញចូលរួមជួបសំណេះសំណាលនិងអបអរសាទរសិស្សានុសិស្ស ស្រុកស្រីសន្ធរ ដែលទទួលបានជ័យលាភីនិទ្ទេស Aនិងប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
ឆ្នាំ២០២៦ នាសម័យប្រឡង ១០ សីហា ឆ្នាំ២០២៦ ព្រមទាំងសិស្សពូកែថ្នាក់ទី១២ថ្នាក់ដឹកនាំ
គ្រប់គ្រងសាលារៀន និងលោកគ្រូ អ្នកគ្រូបង្រៀនថ្នាក់ទី១២ ក្នុងស្រុកស្រីសន្ធរ នៅបរិវេណ
វិទ្យាល័យស្រីសន្ធរ ក្រោមអធិបតីភាព ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកស្រីសន្ធរ ។ ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានក្រុមការងារ, អាជ្ញាធរស្រុក , នាយកសាលា , លោកគ្រូ អ្នកគ្រូ , អាណាព្យាបាល និងសិស្សានុសិស្ស ជាច្រើនរូបផងដែរ។
 
5👍2👏2
8👍2👏2