រដ្ឋបាលខេត្តកំពង់ចាម
10.3K subscribers
35.1K photos
1.77K videos
21 files
2.24K links
Download Telegram
នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ស្រី សុភ័ក្រ្ត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតី បើកសិក្ខាសាលាសមាហរណកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) នៅស្រុកស្ទឹងត្រង់។

សិក្ខាសាលានេះប្រារព្ធឡើងក្នុងគោលបំណងប្រមូលតម្រូវការជាក់ស្តែង និងបន្ស៊ីគម្រោងអភិវឌ្ឍន៍មូលដ្ឋាន ជាមួយមន្ទីរ-អង្គភាពជុំវិញខេត្ត ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ឱ្យស្របតាម យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

គោលបំណងសំខាន់ៗនៃសិក្ខាសាលា៖
ការកំណត់អាទិភាពច្បាស់លាស់៖ ប្រែក្លាយសំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យទៅជាគម្រោងសកម្មភាពប្រាកដនិយមក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩)។
ការពង្រឹងគោលការណ៍ទាំង៩៖ ការយកចិត្តទុកដាក់ខ្ពស់លើយន្តការតម្លាភាព សង្គតិភាព ការចូលរួមពិគ្រោះយោបល់ គណនេយ្យភាព សមធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ការបង្កើនកិច្ចសហការ៖ បង្ការទប់ស្កាត់ការជាន់គ្នានៃគម្រោង និងធានាការប្រើប្រាស់ធនធានថវិកាប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត ដោយមិនទុកឱ្យអ្នកណាម្នាក់ស្ថិតនៅក្រៅការអភិវឌ្ឍនោះឡើយ។
ឯកឧត្តមអធិបតី សូមឲ្យគ្រប់ភាគីពាក់ព័ន្ធយកចិត្តទុកដាក់និងបន្តអនុវត្តការងារនេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាមួយការចូលរួម និងការសហការគ្នា ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍របស់ខេត្ត ក្នុងការឆ្លើយតបចំតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ និងលើកកម្ពស់ជីវភាពរស់នៅ ព្រមទាំងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរ ទូទាំងខេត្ត ប្រកបដោយប្រសិទ្ធភាព។
https://www.facebook.com/share/p/1G52eusUpc/

បណ្ដាញសង្គមផ្លូវការ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
👉ផេក-Page
https://www.facebook.com/share/1EtLp5FMsn/

👉ហ្វេសប៊ុក-F.b
https://www.facebook.com/share/1HW7FjRe2j/?mibextid=wwXIfr

👉តិកតុកTikTok
https://www.tiktok.com/@unchanda_official2?
👉X-Twitter ផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា

👉ផេក-Page ​ផ្លូវការរដ្ឋបាលខេត្ត
https://www.facebook.com/share/1JKYYxDayM/
👉ឆាណែលតេលេក្រាម-Telegram
https://t.me/kpcadmin
3👍1👏1
Media is too big
VIEW IN TELEGRAM
យុវសិស្សនិទ្ទេសAទាំង៤រូប បានលើកយកនូវកត្តាសំខាន់ៗចំនួន៤ ដែលជំរុញអោយពួកគាត់ទទួលបាននូវលទ្ធផលជាទីគាប់ចិត្តនាពេលនេះ
Media is too big
VIEW IN TELEGRAM
ខេត្តកំពង់ចាម បើកវគ្គបណ្តុះបណ្តាលមន្ត្រីថ្នាក់មូលដ្ឋាន ដើម្បីត្រៀមអនុវត្ត «កម្មវិធីអន្តរាគមន៍ឆ្លើយតបនឹងគ្រោះអាសន្ន» ទូទាំងប្រទេសនាពេលឆាប់ៗ
Media is too big
VIEW IN TELEGRAM
អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) រយៈពេល ៩ខែ ឆ្នាំ២០២៦
អភិបាលខេត្តកំពង់ចាម ស្នើឱ្យប្រជាពលរដ្ឋរាយការណ៍ជាបន្ទាន់តាមរយៈកម្មវិធី "Kapea App" ប្រសិនបើមានការសង្ស័យពីករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម បានអំពាវនាវ និងស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវរាយការណ៍ភ្លាមៗចូលទៅក្នុងកម្មវិធី "Kapea App" ប្រសិនបើមានការសង្ស័យថាជាករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្តម ថ្លែងបែបនេះនារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) រយៈពេល ៩ខែ ដើមឆ្នាំ២០២៦ នៅសាលសន្និសីទសាលាខេត្ត។

ឯកឧត្តម អភិបាលខេត្ត បានគូសបញ្ជាក់ថា បច្ចុប្បន្នល្បិចកលរបស់ក្រុមជនខិលខូចតាមប្រព័ន្ធអនឡាញមានភាពស្មុគស្មាញ និងផ្លាស់ប្តូររូបភាពជាច្រើន ដូច្នេះការចូលរួមរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋតាមរយៈកម្មវិធី Kapea App គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាព និងទាន់ហេតុការណ៍បំផុត ដែលជួយឱ្យសមត្ថកិច្ចជំនាញអាចអន្តរាគមន៍ បង្ការ និងស្រាវជ្រាវបង្ក្រាបបទល្មើសបានទាន់ពេលវេលា។

ឯកឧត្តម អភិបាលខេត្ត បានស្នើដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមទាំងអស់ ត្រូវចេះការពារខ្លួន និងត្រូវចាត់ទុកបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ដូចជាមេរោគដ៏ធ្ងន់ធ្ងរបំផុតមួយ ដែលអាចសម្លាប់យើង ឬបំផ្លាញយើងបានគ្រប់ពេល ប្រសិនបើយើងមានការឆ្វេសប្រហែស។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធ ត្រូវបន្តជំរុញការផ្សព្វផ្សាយពីរបៀបប្រើប្រាស់កម្មវិធី Kapea App នេះដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានទូលំទូលាយ សំដៅរួមគ្នារក្សាសន្តិសុខ សុវត្ថិភាព និងការពារទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕