រដ្ឋបាលខេត្តកំពង់ចាម
10.3K subscribers
35K photos
1.77K videos
21 files
2.24K links
Download Telegram
នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ស្រី សុភ័ក្រ្ត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលនៃគណៈខេត្តកំពង់ចាម បានអញ្ជើញដឹកនាំមន្រ្តីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចូលរួមប្រជុំពិនិត្យករណីដីធ្លី ក្នុងក្រុងកំពង់ចាម នៅសាលប្រជុំសាលាខេត្តកំពង់ចាម។
10
7
https://www.facebook.com/share/p/1QHZ6apEuN/

បណ្ដាញសង្គមផ្លូវការ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
👉ផេក-Page
https://www.facebook.com/share/1EtLp5FMsn/

👉ហ្វេសប៊ុក-F.b
https://www.facebook.com/share/1HW7FjRe2j/?mibextid=wwXIfr

👉តិកតុកTikTok
https://www.tiktok.com/@unchanda_official2?
👉X-Twitter ផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា

👉ផេក-Page ​ផ្លូវការរដ្ឋបាលខេត្ត
https://www.facebook.com/share/1JKYYxDayM/
👉ឆាណែលតេលេក្រាម-Telegram
https://t.me/kpcadmin
5👍2👏2
អភិបាលរងខេត្តកំពង់ចាម បើកសិក្ខាសាលា សមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩)របស់រដ្ឋបាលស្រុកនិងឃុំនៅស្រុកស្រីសន្ធរ

កំពង់ចាម៖នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលា សមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់រដ្ឋបាលស្រុក នៅស្រុកស្រីសន្ធរ ដោយមានការចូលរួមពី លោក ទុំ ដាំ ប្រធានក្រុមប្រឹក្សាស្រុក លោក ប៊ិន ឡាដា អភិបាលនៃគណៈអភិបាលស្រុកស្រីសន្ធរ លោកអភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីជាមេឃុំ តំណាងមន្ទីរអង្គភាពជុំវិញខេត្ត និងតំណាងអង្គការសង្គមស៊ីវិលជាដើម។

ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្តបាន មានប្រសាសន៍ថាសិក្ខាសាលានាពេលនេះ មានគោលបំណងសំខាន់ គឺដើម្បីបង្ហាញ និងពិនិត្យឡើងវិញនូវតម្រូវការអភិវឌ្ឍន៍របស់មូលដ្ឋាន ទូទាំងក្រុង ស្រុក ព្រមទាំងធ្វើការសម្របសម្រួល និងបន្សុីតម្រូវការ ទាំងនោះ ជាមួយនឹងគម្រោងសកម្មភាព និងធនធានរបស់មន្ទីរ ភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ អង្គការមិនមែន រដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងវីស័យឯកជន។ ជាពិសេស ដើម្បី ជៀសវាងការជាន់គ្នានៃគម្រោង កាត់បន្ថយការខ្ជះខ្ជាយធនធាន និងបង្កើនប្រសិទ្ធភាពនៃការវិនិយោគ។ តាមរយៈការសម្របសម្រួលនេះ យើងអាចស្វែងរកបានថា តើតម្រូវការណាខ្លះដែល អាចប្រើប្រាស់ថវិការបស់រដ្ឋបាលមូលដ្ឋាន តម្រូវការណាខ្លះអាច ស្នើសុំការគាំទ្រពីថវិកា ឬស្ថាប័នថ្នាក់លើ និងតម្រូវការណាខ្លះអាច សហការជាមួយដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងវិស័យ ឯកជន។

ឯកឧត្តមអភិបាលរងខេត្ត បានបន្តទៀតថាតាមរយៈសិក្ខាសាលានេះ យើងមានឱកាសស្តាប់ និង ប្រមូលនូវតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ទាំងពិនិត្យ ពិភាក្សា និងកំណត់អាទិភាពនៃតម្រូវការអភិវឌ្ឍន៍ ព្រមទាំងពិនិត្យ ដើម្បីអាចបញ្ចូលទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ ប្រកបដោយភាពប្រាកដប្រជា និងឆ្លើយតបនឹងបញ្ហាជាក់ស្តែង របស់ប្រជាពលរដ្ឋ ដោយមិនទុកឱ្យអ្នកណាម្នាក់ស្ថិតនៅក្រៅការ អភិវឌ្ឍនោះទេ។

សូមជម្រាបជូនថា គម្រោង ឫសកម្មភាពជាអាទិភាពរបស់ស្រុកស្នើឡើងក្នុងឆ្នាំ ២០២៦ សរុបមាន ៦០ គម្រោង ក្នុងនោះមាន៤ផ្នែកគឺ ៖ ផ្នែកសេដ្ឋកិច្ច សង្គមកិច្ច ធនធានធម្មជាតិ បរិស្ថាន និងផ្នែករដ្ឋបាល សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។ ជាលទ្ធផលក្នុងសិក្ខាសាលាសមាហរណកម្ម គម្រោងដែលមានការគាំទ្រមាន ចំនួន ៤៥ ស្មើនឹង ៧៥.០០ ភាគរយ នៃគម្រោងសរុបរបស់ស្រុក។ ដោយឡែក គម្រោង ឬសកម្មភាពភាពអាទិភាពរបស់ឃុំ បានស្នើឡើងក្នុងឆ្នាំ ២០២៦ មានចំនួន ៥៥១ គម្រោង។ ជាលទ្ធផលក្នុងសិក្ខាសាលាសមាហរណកម្ម គម្រោងដែលមានការគាំទ្រមានចំនួន ៣៦៣ គម្រោង ស្មើនឹង ៦៥.៨៨ ភាគរយ នៃចំនួនគម្រោងសរុបរបស់ឃុំ។