រដ្ឋបាលខេត្តកំពង់ចាម
10.3K subscribers
35K photos
1.77K videos
21 files
2.24K links
Download Telegram
អភិបាលរងខេត្តកំពង់ចាម លើកឡើងថា សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល គឺជាយន្តការគន្លឹះក្នុងការឆ្លើយតបតម្រូវការប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្តកំពង់ចាម

ស្រុកព្រៃឈរ៖ ឯកឧត្តម គន់ សុភា គន់ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានលើកឡើងថា សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល គឺជាយន្តការគន្លឹះក្នុងការឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ និងការអភិវឌ្ឍក្នុងខេត្តកំពង់ចាម។ ការលើកឡើងនេះធ្វើឡើងនាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ឆ្នាំ២០២៧-២០២៩ របស់រដ្ឋបាលស្រុក នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត បានបញ្ជាក់ថា សិក្ខាសាលានាពេលនេះ មានគោលបំណងសំខាន់ គឺដើម្បីបង្ហាញ និងពិនិត្យឡើងវិញនូវ តម្រូវការអភិវឌ្ឍន៍របស់មូលដ្ឋានទូទាំងស្រុក ព្រមទាំងធ្វើការសម្របសម្រួល និងបន្ស៉ីតម្រូវការ ទាំងនោះ ជាមួយនឹងគម្រោងសកម្មភាព និងធនធានរបស់មន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាល ស្រុក និងឃុំ អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ជាពិសេស ដើម្បីជៀស វាងការជាន់គ្នានៃគម្រោង កាត់បន្ថយការខ្ជះខ្ជាយធនធាន និងបង្កើនប្រសិទ្ធភាពនៃការវិនិយោគ។

ឯកឧត្តម អភិបាលរងខេត្ត បានបញ្ជាក់បន្ថែមថា សិក្ខាសាលានេះ ត្រូវបានប្រើប្រាស់ជាកន្លែងសម្រាប់៖ ១.ស្តាប់តម្រូវការ បញ្ហាប្រឈម និងសំណើរបស់ប្រជាពលរដ្ឋ, ២.វឌ្ឍនភាពរបស់រដ្ឋបាលស្រុក និងឃុំ, ៣.ពិភាក្សាអំពីអាទិភាពនៃការអភិវឌ្ឍ, ៤. ផ្សព្វផ្សាយព័ត៌មានអំពីផែនការសកម្មភាព គម្រោង និងធនធានដែលមាន, ៥. ពិនិត្យលទ្ធភាពនៃការអនុវត្តគម្រោង, ៦. សម្របសម្រួលការគាំទ្រពីស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍, និងទី៧. បង្កើតការព្រមព្រៀងគ្នាវាងរដ្ឋបាលមូលដ្ឋាន ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ។

ឯកឧត្តម អភិបាលរងខេត្ត សង្ឃឹម និងជឿជាក់ថា តាមរយៈកិច្ចពិភាក្សា ការផ្លាស់ប្តូរ មតិយោបល់ សិក្ខាសាលាសមាហរណកម្មនាពេលនេះ នឹងទទួលបានលទ្ធផលល្អប្រសើរ និងកំណត់អាទិភាពនៃតម្រូវការអភិវឌ្ឍន៍ ដើម្បីដាក់បញ្ចូលក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ មួយដែលមាន ភាពប្រាកដប្រជា តម្លាភាព ការចូលរួម សង្គតិភាព ប្រសិទ្ធភាព គណនេយ្យភាព សមធម៌ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋផងដែរ។

សូមជម្រាបជូនថា គម្រោង ឫសកម្មភាពជាអាទិភាពរបស់ស្រុកស្នើឡើងក្នុងឆ្នាំ ២០២៦ សរុបមាន ៨៣ គម្រោង ក្នុងនោះមាន៤ផ្នែកគឺ ៖ ផ្នែកសេដ្ឋកិច្ច សង្គមកិច្ច ធនធានធម្មជាតិ បរិស្ថាន និងផ្នែករដ្ឋបាល សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។ ជាលទ្ធផលក្នុងសិក្ខាសាលាសមាហរណកម្ម គម្រោងដែលមានការគាំទ្រមាន ចំនួន ៤៤ ស្មើនឹង ៥៣.០១ ភាគរយ នៃគម្រោងសរុបរបស់ស្រុក។ ដោយឡែក គម្រោង ឬសកម្មភាពភាពអាទិភាពរបស់ឃុំ បានស្នើឡើងក្នុងឆ្នាំ ២០២៦ មានចំនួន ៨៣១ គម្រោង។ ជាលទ្ធផលក្នុងសិក្ខាសាលាសមាហរណកម្ម គម្រោងដែលមានការគាំទ្រមានចំនួន ២៤០ គម្រោង ស្មើនឹង ២៨.៨៨ ភាគរយ នៃចំនួនគម្រោងសរុបរបស់ឃុំ។
នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ស្រី សុភ័ក្រ្ត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលនៃគណៈខេត្តកំពង់ចាម បានអញ្ជើញដឹកនាំមន្រ្តីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចូលរួមប្រជុំពិនិត្យករណីដីធ្លី ក្នុងក្រុងកំពង់ចាម នៅសាលប្រជុំសាលាខេត្តកំពង់ចាម។
10
7
https://www.facebook.com/share/p/1QHZ6apEuN/

បណ្ដាញសង្គមផ្លូវការ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
👉ផេក-Page
https://www.facebook.com/share/1EtLp5FMsn/

👉ហ្វេសប៊ុក-F.b
https://www.facebook.com/share/1HW7FjRe2j/?mibextid=wwXIfr

👉តិកតុកTikTok
https://www.tiktok.com/@unchanda_official2?
👉X-Twitter ផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា

👉ផេក-Page ​ផ្លូវការរដ្ឋបាលខេត្ត
https://www.facebook.com/share/1JKYYxDayM/
👉ឆាណែលតេលេក្រាម-Telegram
https://t.me/kpcadmin
5👍2👏2