រដ្ឋបាលខេត្តកំពង់ចាម
10.3K subscribers
35K photos
1.77K videos
21 files
2.23K links
Download Telegram
ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកស្រីសន្ធរ

ខេត្តកំពង់ចាម៖ យោងតាមប្រកាសលេខ ១០៦៩២ របស់ក្រសួងមហាផ្ទៃ ស្តីពីការតែងតាំងមន្ត្រីរាជការ រដ្ឋបាលស្រុកស្រីសន្ធរបានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការយ៉ាងឱឡារិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។

ពិធីនេះត្រូវបានរៀបចំឡើងដើម្បីប្រកាសតែងតាំង លោក ឆេង វុត្ថា មានឋានន្តរសក្តិនាយក្រមការ ថ្នាក់លេខ៦ ឱ្យចូលកាន់តំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកស្រីសន្ធរ ដែលការអានប្រកាសតែងតាំងនេះដោយ លោក អឿ វឿន នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស។

ក្នុងឱកាសនោះ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត បានមានប្រសាសន៍សំណេះសំណាល និងផ្ដល់អនុសាសន៍ណែនាំ ដោយបានផ្តាំផ្ញើដល់លោកអភិបាលរងស្រុក ដែលត្រូវបានតែងតាំងនាពេលនេះ គឺត្រូវអនុវត្ត និងគោរពតាមការណែនាំរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលប្រគល់ជូន និងត្រូវខិតខំបំពេញការងារតាមតួនាទី ភារកិច្ចឲ្យអស់ពីកម្លាំងកាយ កម្លាំងចិត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ បង្កើនសាមគ្គីភាពផ្ទៃក្នុង និងបង្កើនទំនាក់ទំនងល្អជាមួយអង្គភាពជំនាញ និងអ្នកពាក់ព័ន្ធនានា ជាពិសេសអនុវត្តតាមសហលក្ខន្តិកៈមន្រ្តីរាជការ និងច្បាប់គ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលបានកំណត់។

ម្យ៉ាងទៀត ត្រូវប្រកាន់ភ្ជាប់នូវគោលនយោបាយ បញ្ជកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ គឺ(មនុស្ស ផ្លូវ ទឹក ភ្លើង បច្ចេកវិទ្យា)។

ពិធីដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីគណៈអភិបាលស្រុក ប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុក ប្រធានក្រុមប្រឹក្សាឃុំ ស្មៀនឃុំ កងកម្លាំងទាំងបី គ្រូពេទ្យ គ្រូបង្រៀន និងមន្រ្តីសាលាស្រុក និងភ្ញៀវកិត្តិយសជាច្រើនរូបផងដែរ។
3