រដ្ឋបាលខេត្តកំពង់ចាម
10.3K subscribers
34.9K photos
1.76K videos
21 files
2.23K links
Download Telegram
នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម អេង សុភ័ក្ត្រ ប្រធាននាយកដ្ឋានរដ្ឋបាល និងគ្រប់គ្រងធនធានមនុស្ស នៃមូលនិធិជាតិជំនួយសង្គម​ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម បានអញ្ជើញជាអធិបតីក្នុងពិធីបើក «វគ្គបណ្តុះបណ្តាល ស្តីពី ការអនុវត្តកម្មវិធីអន្តរាគមន៍ឆ្លើយតបនឹងគ្រោះអាសន្ន របស់រាជរដ្ឋាភិបាល» ជូនដល់រដ្ឋបាលឃុំ-សង្កាត់ ក្នុងក្របខណ្ឌខេត្តកំពង់ចាម ដើម្បីត្រៀមលក្ខណៈអនុវត្តកម្មវិធីនេះជាផ្លូវការទូទាំងប្រទេសនាពេលឆាប់ៗខាងមុខ។ វគ្គបណ្ដុះបណ្ដាលធ្វើនៅសាលាខេត្ត ដោយមានការចូលរួមពីលោក លោកស្រី អភិបាល អភិបាលរង នៃគណៈអភិបាលក្រុង ស្រុក លោកមេឃុំ ចៅសង្កាត់ និងមន្រ្តីកម្មវិធីឃុំ សង្កាត់ សរុបចំនួន ២៤១រូប។
Media is too big
VIEW IN TELEGRAM
កូនត្រីចម្រុះ ទម្ងន់ជាង ១០០គីឡូក្រាម ត្រូវបានជំនាញជលផលចាក់លែងចូលបឹងធម្មជាតិវិញ
នាពេលចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើស ៣ករណី នៅក្នុងភូមិសាស្ត្រស្រុកកងមាស ខេត្តកំពង់ចាម
3
Media is too big
VIEW IN TELEGRAM
អាជ្ញាធរស្រុកកោះសូទិន នាំយកថវិកាបេឡាមរណសង្គ្រោះ របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជូនគ្រួសារសពអតីតយុទ្ធជន ១គ្រួសារ
Media is too big
VIEW IN TELEGRAM
អភិបាលរងខេត្តកំពង់ចាម លើកឡើងថា សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល គឺជាយន្តការគន្លឹះក្នុងការឆ្លើយតបតម្រូវការប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្តកំពង់ចាម
Media is too big
VIEW IN TELEGRAM
អភិបាលរងខេត្តកំពង់ចាម បើកសិក្ខាសាលា សមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩)របស់រដ្ឋបាលស្រុកនិងឃុំនៅស្រុកកោះសូទិន