ការរៀបចំកម្មវិធីវិនិយោគថ្នាក់ក្រោមជាតិ គឺជាផ្នែកមួយក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង២០៥០
(កំពង់ចាម)៖ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ដំណើរការរៀបចំផែនការ និងកម្មវិធីវិនិយោគនៅថ្នាក់ក្រោមជាតិ គឺជាជំហានដ៏សំខាន់ក្នុងការទ្រទ្រង់ដល់ការសម្រេចបាននូវចក្ខុវិស័យអភិវឌ្ឍន៍ជាតិរយៈពេលវែង។ ថ្លែងបែបនេះនាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់រដ្ឋបាលស្រុក-ឃុំ នៅសាលាស្រុកជើងព្រៃ។
ក្នុងឱកាសនោះឯកឧត្តម ផេន សុផល បានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។
ឯកឧត្តម អភិបាលរងខេត្ត បានបន្ថែមថា សិក្ខាសាលានាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់គុណភាពនៃដំណើរការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់ក្រោមជាតិ ព្រោះការអភិវឌ្ឍមូលដ្ឋានដែលមានប្រសិទ្ធភាព មិនអាចកើតឡើងដោយការរៀបចំផែនការរបស់ស្ថាប័នណាតែមួយនោះទេ ប៉ុន្តែត្រូវការការចូលរួម ការពិគ្រោះយោបល់ ការសម្របសម្រួល និងការរួមបញ្ចូលធនធានពីគ្រប់ភាគីពាក់ព័ន្ធ។
ឯកឧត្តមបានបន្តថា តាមរយៈសិក្ខាសាលានេះ យើងមានឱកាសស្តាប់ និងប្រមូលនូវតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ព្រមទាំងពិនិត្យ ពិភាក្សា និងកំណត់អាទិភាពនៃតម្រូវការអភិវឌ្ឍន៍ ដើម្បីអាចបញ្ចូលទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ ប្រកបដោយភាពប្រាកដប្រជា និងឆ្លើយតបនឹងបញ្ហាជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដោយមិនទុកឱ្យអ្នកណាម្នាក់ស្ថិតនៅក្រៅការអភិវឌ្ឍនោះឡើយ៕

👏5
នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការថ្នាលប្រព័ន្ធគ្រប់គ្រងទិន្នន័យមូលដ្ឋានឃុំ សង្កាត់ តាមអនឡាញ និងរបាយការណ៍ស្ដីពីទិន្នន័យមូលដ្ឋានឃុំ សង្កាត់ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញឿន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
❤4
Media is too big
VIEW IN TELEGRAM
ព្យាករណ៍អាកាសធាតុ និងកម្ពស់ទឹកក្នុងខេត្តកំពង់ចាមសម្រាប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦
Media is too big
VIEW IN TELEGRAM
សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦៖
Forwarded from FRESH NEWS
Media is too big
VIEW IN TELEGRAM
WATCH VIDEO: ឧបនាយករដ្ឋមន្រ្តី ស សុខា ណែនាំមន្រ្តីថ្នាក់ក្រោមជាតិ ត្រូវមានតម្លាភាព និងទប់ស្កាត់ភាពមិនប្រក្រតីក្នុងការដេញថ្លៃគម្រោងអភិវឌ្ឍន៍ឃុំ-សង្កាត់
https://fna.asia/bbd52c2 🔗JOIN US
https://fna.asia/bbd52c2 🔗JOIN US
👍1
Forwarded from FRESH NEWS
Media is too big
VIEW IN TELEGRAM
WATCH VIDEO: រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
https://fna.asia/05e2255 🔗JOIN US
https://fna.asia/05e2255 🔗JOIN US
👍1
Media is too big
VIEW IN TELEGRAM
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថ្លែងដោយឥតរារែកពីគុណសម្បត្តិអ្នកសារព័ត៌មាន ដែលប្រើវិជ្ជាជីវៈជួយតាមដាន និងផ្សព្វផ្សាយអំពីការអនុវត្តគម្រោងមូលនិធិឃុំ-សង្កាត់!
🌐 H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐 Sar Sokha
🌐 Join Telegram
🌐 YouTube
🌐 TikTok
#សសុខា #SarSokha #កម្ពុជា #Cambodia
#សសុខា #SarSokha #កម្ពុជា #Cambodia
Please open Telegram to view this post
VIEW IN TELEGRAM
❤1