រដ្ឋបាលខេត្តកំពង់ចាម
10.3K subscribers
34.9K photos
1.76K videos
21 files
2.23K links
Download Telegram
នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពសឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលក្រុង និងសង្កាត់ នៅសាលាក្រុងកំពង់ចាម។

សិក្ខាសាលានេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រុង តំណាងមន្ទីរ-អង្គភាព ចៅសង្កាត់ទាំង៤ អង្គការសង្គមស៊ីវិល និងសប្បុរសជនផងដែរ។

សិក្ខាសាលាមានគោលបំណងពិនិត្យ និងកំណត់តម្រូវការអភិវឌ្ឍន៍នៅមូលដ្ឋាន សម្របសម្រួលគម្រោង និងធនធាន ព្រមទាំងកៀរគរការគាំទ្រពីមន្ទីរ-អង្គភាព អង្គការដៃគូ វិស័យឯកជន និងសប្បុរសជន ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ស្របតាម យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។
មានប្រសាសន៍ក្នុងឱកាសនោះ លោកស្រី ប៉ាង ដានី បានបញ្ជាក់ថា កម្មវិធីវិនិយោគបីឆ្នាំរំកិល មិនមែនគ្រាន់តែជាឯកសារបច្ចេកទេស ឬបញ្ជីគម្រោងនោះទេ ប៉ុន្តែជាឧបករណ៍សម្រាប់កំណត់អាទិភាពអភិវឌ្ឍន៍ កៀរគរធនធាន និងតាមដានការអនុវត្ត ឱ្យស្របនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
លោកស្រីបានស្នើឱ្យរដ្ឋបាលក្រុង និងសង្កាត់ យកចិត្តទុកដាក់លើរាល់គម្រោង ដោយពិនិត្យឱ្យបានច្បាស់ថា គម្រោងនោះឆ្លើយតបនឹងបញ្ហាអ្វី អ្នកណាជាអ្នកទទួលផលប្រយោជន៍ មានប្រភពធនធានពីណា អាចអនុវត្តបានឬទេ និងផ្តល់ផលប្រយោជន៍អ្វីខ្លះដល់ប្រជាពលរដ្ឋ។

ជាលទ្ធផល សិក្ខាសាលាទទួលបានការគាំទ្រគម្រោងសរុប ២៦៥គម្រោង ក្នុងនោះ ការគាំទ្រចំនួន ៩៥គម្រោង ស្មើនឹង ១៣,៩៦%។ មន្ទីរជំនាញមាន ៣១គម្រោង និងក្រៅ ៤២គម្រោង អង្គការមាន ៦គម្រោង និងក្រៅ ១៦គម្រោង ខណៈសប្បុរសជន មិនទាន់មានគម្រោងគាំទ្រ។ ដោយឡែក គម្រោងរបស់រដ្ឋបាលក្រុងទទួលបានការគាំទ្រ ៩៧គម្រោង ក្នុងនោះក្នុង ៣១គម្រោង ស្មើនឹង ២៦,៨០%។
5
ការរៀបចំកម្មវិធីវិនិយោគថ្នាក់ក្រោមជាតិ គឺជាផ្នែកមួយក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង២០៥០

(កំពង់ចាម)៖ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ដំណើរការរៀបចំផែនការ និងកម្មវិធីវិនិយោគនៅថ្នាក់ក្រោមជាតិ គឺជាជំហានដ៏សំខាន់ក្នុងការទ្រទ្រង់ដល់ការសម្រេចបាននូវចក្ខុវិស័យអភិវឌ្ឍន៍ជាតិរយៈពេលវែង។ ថ្លែងបែបនេះនាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់រដ្ឋបាលស្រុក-ឃុំ នៅសាលាស្រុកជើងព្រៃ។

ក្នុងឱកាសនោះឯកឧត្តម ផេន សុផល បានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។

ឯកឧត្តម អភិបាលរងខេត្ត បានបន្ថែមថា សិក្ខាសាលានាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់គុណភាពនៃដំណើរការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់ក្រោមជាតិ ព្រោះការអភិវឌ្ឍមូលដ្ឋានដែលមានប្រសិទ្ធភាព មិនអាចកើតឡើងដោយការរៀបចំផែនការរបស់ស្ថាប័នណាតែមួយនោះទេ ប៉ុន្តែត្រូវការការចូលរួម ការពិគ្រោះយោបល់ ការសម្របសម្រួល និងការរួមបញ្ចូលធនធានពីគ្រប់ភាគីពាក់ព័ន្ធ។

ឯកឧត្តមបានបន្តថា តាមរយៈសិក្ខាសាលានេះ យើងមានឱកាសស្តាប់ និងប្រមូលនូវតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ព្រមទាំងពិនិត្យ ពិភាក្សា និងកំណត់អាទិភាពនៃតម្រូវការអភិវឌ្ឍន៍ ដើម្បីអាចបញ្ចូលទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ ប្រកបដោយភាពប្រាកដប្រជា និងឆ្លើយតបនឹងបញ្ហាជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដោយមិនទុកឱ្យអ្នកណាម្នាក់ស្ថិតនៅក្រៅការអភិវឌ្ឍនោះឡើយ៕
👏5
នៅថ្ងៃ​ទី​៩​ ខែកញ្ញា​ ឆ្នាំ​២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការថ្នាលប្រព័ន្ធគ្រប់គ្រងទិន្នន័យមូលដ្ឋានឃុំ សង្កាត់ តាមអនឡាញ និងរបាយការណ៍ស្ដីពីទិន្នន័យមូលដ្ឋានឃុំ សង្កាត់ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញឿន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
4