ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកចំការលើ
កំពង់ចាម ៖ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ស្រុកចំការលើបានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការយ៉ាងឱឡារិក។
យោងតាមប្រកាសលេខ ១០៦៩២ ស្ដីពីការតែងតាំងមន្ត្រីរាជការ ដែលអានដោយ លោក អឿ វឿន នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស លោក ទៀង ទូច ឋានន្តរសក្តិនាយក្រមការ ថ្នាក់លេខ៦ ត្រូវបានតែងតាំងជា អភិបាលរង នៃគណៈអភិបាលស្រុកចំការលើ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត បានមានប្រសាសន៍សំណេះសំណាល និងផ្ដល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ដោយបានផ្តាំផ្ញើដល់ លោក ទៀង ទូច ដែលទើបទទួលបានការតែងតាំងថ្មី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ឱ្យបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង ប្រកាន់ខ្ពស់នូវក្រមសីលធម៌វិជ្ជាជីវៈ និងខិតខំបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរថែមទៀត ព្រមទាំងជំរុញការអភិវឌ្ឍស្រុកចំការលើឱ្យមានការរីកចម្រើនរីកចម្រើនជាលំដាប់។
ពិធីដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកប្រធានក្រុមប្រឹក្សាស្រុក-ឃុំ, មន្ត្រីសាលាស្រុក, លោកគ្រូ-អ្នកគ្រូ, ស្មៀនឃុំ និងមន្ត្រីជាប់កិច្ចសន្យា ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបផងដែរ។

❤6
Media is too big
VIEW IN TELEGRAM
បទយកការណ៍ស្តីពី
មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ៖ ការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ ដើម្បី លើកកម្ពស់សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនពលរដ្ឋ

❤8