រដ្ឋបាលខេត្តកំពង់ចាម
10.3K subscribers
35K photos
1.77K videos
21 files
2.23K links
Download Telegram
នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ទេព ភិយ្យោរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាគណៈអធិបតីបើកសិក្ខាសិលា ស្ដីពីការចាប់ផ្ដើមអនុវត្តគម្រោងការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុនៅក្នុងវិស័យអប់រំសម្រាប់កុមារ និងសហគមន៍ ហៅកាត់ថា (BRACE) និង គម្រោង “ ការលើកកម្ពស់ការត្រៀមបង្ការ និងការគ្រប់គ្រងគ្រោះមហន្ដរាយ និងប្រព័ន្ធប្រកាសឱ្យដឹងមុន”
ក្នុងខេត្តកំពង់ចាម សហការរៀបចំដោយ ក្រសួងអប់រំយុវជន និងកីឡា និង អង្គការ Save the Children.

គោលបំណងសិក្ខាសាលា៖
១-តម្រង់ទិសដល់អ្នកអនុវត្តគម្រោងនៅថ្នាក់ក្រោមជាតិ អំពីលទ្ធផលរំពឹងទុក សកម្មភាព ពេលវេលាសំខាន់ៗ អ្នកទទួលផល សាលារៀនគោលដៅ រចនាសម័ន្ធអភិបាលកិច្ចគម្រោង ក្រុមការងារអនុវត្តគម្រោងសំខាន់ៗ តួនាទីការទទួលខុសត្រូវ និងយុទ្ធសាស្ត្រនានា។
២-តម្រង់ទិសដល់អ្នកពាក់ព័ន្ធសំខាន់ៗ អំពីលក្ខខណ្ឌតម្រូវសម្រាប់អនុវត្ត (រួមទាំងការពារបរិស្ថាន និងសង្គម ផែនការសកម្មភាពយេនឌ័រ និងលក្ខខណ្ឌហិរញ្ញប្បទាន)។
៣-ណែនាំអំពីគោលនយោបាយ និងនីតិវិធីសំខាន់ៗ សម្រាប់ប្រតិបត្តិ រួមទាំងបទដ្ឋានអំពី DSA ការធ្វើដំណើរ និងទីកន្លែងសម្រាប់ការបណ្ដុះបណ្ដាល/កិច្ចប្រជុំ/សិក្ខាសាលា។

សូមជម្រាបថាសិក្ខាសាលាបានធ្វើនៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួម ពីប្រតិភូក្រសួងអប់រំយុវជន និងកីឡា និងក្រសួងបរិស្ថាន , មន្ទីរ/ការិយាល័យជំនាញពាក់ព័ន្ធ, អាជ្ញាធរស្រុកស្រីសន្ធរ និងស្រុកកងមាស ការិយាល័យជំនាញចំណុះស្រុកគោលដៅទាំងពីរ , លោក នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត និងមន្ត្រីជំនាញ , មន្ត្រីលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ថ្នាក់ដឹកនាំអង្គការ Save the Children និងអង្គការដៃគូអភិវឌ្ឍផងដែរ។
នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ផេន សុផល អភិបាលបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀង៤ ជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅសាលប្រជុំសាលាខេត្តកំពង់ចាម ។

ក្នុងកិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីលោក អគ្គនាយករង នៃក្រសួងសាធារណការ និងដឹកជញ្ជូន, ប្រតិភូតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB), អភិបាលរងក្រុង, ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត, លោកអភិបាលរងស្រុកកំពង់សៀម , អនុប្រធានមន្ទីរ និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។
7
10👍2👏2
Media is too big
VIEW IN TELEGRAM
ព្យាករណ៍អាកាសធាតុ និងកម្ពស់ទឹកក្នុងខេត្តកំពង់ចាមសម្រាប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦
3
Media is too big
VIEW IN TELEGRAM
សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦៖