នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំការរៀបចំសណ្តាប់ធ្នាប់ និងសោភណភាពក្រុងកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីលោក អភិបាលក្រុង , កងកម្លាំងសមត្ថកិច្ច , មន្ទីរ អង្គភាពពាក់ព័ន្ធ , នាយករង រដ្ឋបាលសាលាខេត្ត , នាយករងទីចាត់ការអន្តរវិស័យសាលាខេត្ត , ចៅសង្កាត់ និងមន្ត្រីពាក់ព័ន្ធ នៅសាលប្រជុំសាលាក្រុងកំពង់ចាម។
❤4
នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម បានដឹកនាំមន្ត្រីសាលាខេត្ត និងមន្ទីរ-អង្គភាពពាក់ព័ន្ធ អញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធកម្មវិធីហ៊្សូម (Zoom) ពីបន្ទប់វីដេអូ Conference សាលាខេត្តកំពង់ចាម។
❤5
Media is too big
VIEW IN TELEGRAM
ប្រជាពលរដ្ឋសម្តែងការពេញចិត្តចំពោះការផ្តល់សេវារបស់អង្គភាពច្រកចេញចូលតែមួយសាលាខេត្តកំពង់ចាម ប្រកបដោយភាពរួសរាយ រាក់ទាក់ តម្លាភាព និងរហ័សទាន់ចិត្ត!