(រាជធានីភ្នំពេញ) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ ស្ថិតនៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ និងតាមរយៈប្រព័ន្ធកម្មវិធីហ៊្សូម (Zoom)។
❤2
នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំការរៀបចំសណ្តាប់ធ្នាប់ និងសោភណភាពក្រុងកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីលោក អភិបាលក្រុង , កងកម្លាំងសមត្ថកិច្ច , មន្ទីរ អង្គភាពពាក់ព័ន្ធ , នាយករង រដ្ឋបាលសាលាខេត្ត , នាយករងទីចាត់ការអន្តរវិស័យសាលាខេត្ត , ចៅសង្កាត់ និងមន្ត្រីពាក់ព័ន្ធ នៅសាលប្រជុំសាលាក្រុងកំពង់ចាម។
❤4