នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងឯកឧត្តម អាណាតូលី បូរ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីគោរពវិញ្ញាណក្ខន្ធអតីតជំនាញការសូវៀតចំនួន ៨រូប និងកម្ពុជា ១រូប ដែលបានពលីជីវិតក្នុងបេសកកម្មបំពេញការងារផ្នែកកសិកម្ម ដោយសារក្រុមទាហានខ្មែរក្រហមស្ទាក់បាញ់ប្រហារតាមផ្លូវក្នុងស្រុកចំការលើ កាលពីឆ្នាំ១៩៨៣។
ពិធីនេះបានប្រារព្ធធ្វើនៅវត្តដូនធី ស្ថិតក្នុងឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ដោយមានការ អញ្ជើញចូលរួមពី អាជ្ញាធរស្រុក , មន្ទីរ-អង្គភាពជុំវិញខេត្ត មេឃុំ មេភូមិ តាជី ដូនជី និងប្រជាពលរដ្ឋផងដែរ។

❤1
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមសន្និបាតបូកសរុបលទ្ធផលការងារក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥
(រាជធានីភ្នំពេញ) នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ នេះ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីបើក «សន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សន្និបាតនេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យ វាយតម្លៃលើវឌ្ឍនភាព និងសមិទ្ធផលនានារបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងអាណត្តិទី៥ កន្លងមក ព្រមទាំងដាក់ចេញទិសដៅការងារ និងវិធានការគន្លឹះៗ ដើម្បីពង្រឹងសមត្ថភាពក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ក្នុងការបម្រើសេវាសាធារណៈ និងអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

❤8👏1