រដ្ឋបាលខេត្តកំពង់ចាម
10.3K subscribers
35.2K photos
1.78K videos
21 files
2.24K links
Download Telegram
ស្រុកកោះសូទិន ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សា សុីថា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកកោះសូទិន បានចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្ស និងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះសូទិន ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាព ឯកឧត្តម វូ ហាក់ អនុប្រធានទី១ ក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានស្រុក តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឡោ សុឡេង ប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកកោះសូទិន ទីស្នាក់ការគណបក្សស្រុកកោះសូទិន។
11🥰1
Media is too big
VIEW IN TELEGRAM
ព្យាករណ៍អាកាសធាតុ និងកម្ពស់ទឹកក្នុងខេត្តកំពង់ចាមសម្រាប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦៖
Media is too big
VIEW IN TELEGRAM
សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦៖
Media is too big
VIEW IN TELEGRAM
អភិបាលរងខេត្តកំពង់ចាម អញ្ជើញចូលរួមអបអរសាទរទិវាអក្ខរកម្មជាតិ អន្តរជាតិ ៨កញ្ញា លើកទី២៦ នៅវិទ្យាល័យ ន.រណឬទ្ធិ-គុន្ធបុប្ផាស្រុកព្រៃឈរ
 
2
Media is too big
VIEW IN TELEGRAM
ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូនបុគ្គលិកអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម
2👍1
នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី និងឯកឧត្តម ផេន សុផល អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុង «សន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥» តាមរយៈប្រព័ន្ធវីដេអូអនឡាញ (Zoom Meeting) ពីសាលាខេត្តកំពង់ចាម។

ពិធីបើកសន្និបាតនេះ ត្រូវបានរៀបចំឡើងផ្ទាល់នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សន្និបាតនេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យ វាយតម្លៃលើវឌ្ឍនភាព និងសមិទ្ធផលនានារបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងអាណត្តិទី៥ កន្លងមក ព្រមទាំងដាក់ចេញទិសដៅការងារ និងវិធានការគន្លឹះៗ ដើម្បីពង្រឹងសមត្ថភាពក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ក្នុងការបម្រើសេវាសាធារណៈ និងអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕
7