រដ្ឋបាលខេត្តកំពង់ចាម
10.3K subscribers
35.2K photos
1.79K videos
21 files
2.24K links
Download Telegram
(កំពង់ចាម)៖ នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ លោក ហែម សុជាតិ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកោះសូទិន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហែម សុវត្ថិ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកោះសូទិន បានអញ្ជើញជាអធិបតីភាពសំណេះសំណាល ជាមួយសិស្សានុសិស្សនៃវិទ្យាល័យកោះសូទិន ដែលបានបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ តបតាមការសន្យាប្រគល់ម៉ូតូជូនដល់បេក្ខជនដែលជាប់និទ្ទេស A ចំនួន ៤គ្រឿង និងបានឧបត្ថម្ភថវិកាមួយចំនួនដល់បេក្ខជនទាំង ៨១នាក់ នៃវិទ្យាល័យកោះសូទិន។
2👏1
គ្រប់សមាសភាពពាក់ព័ន្ធ ត្រូវបន្ដការខិតខំ បម្រើសេវារដ្ឋបាល សេវាសាធារណៈ និងការដោះស្រាយការលំបាក ជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលាប្រកបដោយតម្លាភាព

នៅព្រឹកថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំទួលសំបួរ និងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារគណបក្សចុះមូលដ្ឋានឃុំទួលសំបួរ និងលើកទិសដៅបន្ដ និងផ្សព្វផ្សាយសេចក្តីសម្រេចសមាសភាពគណបក្សចុះជួយមូលដ្ឋាន ព្រមទាំងការត្រួតពិនិត្យ ស្ដីពីវឌ្ឍន:ភាពការងារអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ។

ក្នុងកិច្ចប្រជុំនេះ បន្ទាប់ពីទទួលបានការរាយការណ៍សង្ខេបពីក្រុមការងារ លោក ហេង វុទ្ធី ប្រធានក្រុមការងារ បានធ្វើការវាយតម្លៃខ្ពស់លើការខិតខំអនុវត្តការងារ ស្របតាមផែនការយុទ្ធសាស្ត្រ និងផែនការប្រតិបត្តិ ។

ក្នុងឱកាសនោះ លោក ហេង វុទ្ធី ក៏បានផ្ដល់នូវអនុសាសន៍មួយចំនួន ដើម្បីតម្រង់ទិសដល់ក្រុមការងារ ក្នុងការបន្ដចរន្តការងារឱ្យកាន់តែខ្លាំងក្លា ប្រកបដោយប្រសិទ្ធភាព ។

ទន្ទឹមនឹងនេះ ក្រុមការងារទាំងអស់ ត្រូវបន្ដការខិតខំបម្រើសេវារដ្ឋបាល សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនានានៅថ្នាក់មូលដ្ឋាន ឱ្យបានទាន់ពេលវេលាប្រកបដោយតម្លាភាព ដែលជាកត្តាអធិភាព និងត្រូវបន្ដពង្រឹងទស្សនៈ
គោលជំហរច្បាស់លាស់ ភាពស្មោះត្រង់ ដើម្បីការពារឧត្តមប្រយោជន៍របស់គណបក្ស ព្រមទាំងការបន្ដការចិញ្ចឹមចលនានៅថ្នាក់មូលដ្ឋាន ។

ជាមួយគ្នានេះក្រុមការងារ ត្រូវបន្ដពង្រឹងការគ្រប់គ្រងសមាជិកគណបក្ស និងត្រូវបន្ដចុះជួបសាកសួរសុខទុក្ខតាមខ្នងផ្ទះ និងជួយដោះស្រាយការលំបាក ជាប់ជាប្រចាំ ។

បន្ទាប់មក លោក ហេង វុទ្ធី និងក្រុមការងារ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពក្រលំបាក ដល់តាមខ្នងផ្ទះ ចំនួន ៣០គ្រួសារ ក្នុងនោះ ឃុំទួលសំបួរ ចំនួន២៨គ្រួសារ និងឃុំអារក្សត្នោត ចំនួន ២គ្រួសារ ព្រមទាំងសកម្មជន ចំនួន៥គ្រួសារ និងឧបត្ថម្ភថវិកាដល់ ក្រុមការងារចំនួន ២២នាក់ សរុបជាថវិកា ចំនួន ៥,៣២០,០០០រៀល។

ឆ្លៀតក្នុងឱកាសនោះ លោក ហេង វុទ្ធី ក៏បានបន្ដចុះត្រួតពិនិត្យ ដំណើរការសាងសង មហាកុដិ ស្ថិតក្នុងវត្តទួលសំបួរ និងបានចូលរួមបន្ថែមនូវ ការ៉ូ និងខ្សាច់ និងការចំណាយផ្សេងៗ សរុបចំនួន ១០លានរៀល ។

សរុបជាថវិកាចំណាយអស់ចំនួន ១៥,៣២០,០០០រៀល ៕
👍1
ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម អញ្ជើញចូលរួមកម្មវិធី បាឋកថាជាស៊េរី "កេរដំណែលរស់ គុណតម្លៃ ៧មករា" ក្រោមប្រធានបទ "វេទិកាបើកចំហដំណើរជីវិត និងបទពិសោធពិតរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ"

(រាជធានីភ្នំពេញ) នាព្រឹកថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម បានអញ្ជើញចូលរួមកម្មវិធី បាឋកថាជាស៊េរី "កេរដំណែលរស់ គុណតម្លៃ ៧មករា" ក្រោមប្រធានបទ "វេទិកាបើកចំហដំណើរជីវិត និងបទពិសោធពិតរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ" ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកគណៈកម្មាធិកាណ្តាលគណបក្សប្រជាជនកម្ពុជា នៅសាលប្រជុំ នៃវិមាន ៧ មករា។

ជាកិច្ចចាប់ផ្តើមឯកឧត្តម ហ៊ុន ម៉ានី អគ្គលេខានៃអគ្គធិការដ្ឋានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានលើកឡើងពីប្រវត្តិសាស្ត្រក្នុងទសវត្សរ៍ឆ្នាំ១៩៧០ គឺនៅពេលដែលកម្ពុជាបានឆ្លងកាត់វិនាសកម្ម សោកនាដកម្ម ដោយឆ្លុះបញ្ចាំងពីគុណតម្លៃមិនអាចកាត់ថ្លៃបាននៃថ្ងៃជ័យជម្នះ ៧ មករា ដែលកើតឡើងពីការប្តេជ្ញាចិត្ត ការលះបង់ ការចូលរួម និងការរួបរួមគ្នារបស់ឥស្សរជន បញ្ញវន្តជំនាន់មុន។ ផ្សាភ្ជាប់ជាមួយការលើកឡើងនេះ ឯកឧត្តមបានគូសបញ្ជាក់ពីប្រសាសន៍ដ៏មានអត្ថន័យរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលតែងតែគូសបញ្ជាក់ថា“ក្មេងមានកម្លាំង ស្គាល់ផ្លូវ ចាស់មានបទពិសោធ”។ អនុលោមតាមការទស្សនៈដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ គណៈចលនាមហាជននៃគណៈកម្មាធិការ កណ្តាល ក្រោមការតម្រង់ទិសរបស់ សម្តេចកិត្តិសង្គហបណ្ឌិត បានផ្តួចផ្តើមរៀបចំ វេទិកា បាឋកថាជាសេរ៊ី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា» នេះឡើង។

ថ្លែងក្នុងអង្គពិធី ឯកឧត្តម បានស្វាគមន៍ និងថ្លែងអំណរគុណដល់ ឯកឧត្តម ខៀវ កាញារីទ្ធ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមជាវាគ្មិនចែករំលែកនូវបទ ពិសោធ ប្រវត្តិអតីតកាល និងមរតកបញ្ញា ជូនដល់សមាជិក សមាជិកានៃអង្គវេទិកាទាំងមូល។ ក្នុងនាមជាយុវជនជំនាន់ក្រោយ ឯកឧត្តមពិតមានមោទនភាព និងសូមគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះគំរូវីរភាព ការលះបង់ និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំជំនាន់មុន ដែលបានតស៊ូឥតរាថយ ក្នុងការបំពេញបេសកកម្ម ដើម្បីបុព្វហេតុជាតិ និងប្រជាជន។
1👏1