រដ្ឋបាលខេត្តកំពង់ចាម
10.3K subscribers
35.2K photos
1.79K videos
21 files
2.24K links
Download Telegram
Media is too big
VIEW IN TELEGRAM
2
Forwarded from កណ្ដៀរ
ឃុំព្រែកក្របៅ🍃🏡

📍 ស្រុកកងមាស ខេត្តកំពង់ចាម

#ការរៀបចំដែនដី #ភូមិឋានក្សេមក្សាន្ត #បរិស្ថានរស់នៅដ៏ល្អត្រកាល #ភូមិឃុំសង្កាត់មានសុវត្ថិភាព #កម្ពុជាមាតុភូមិខ្ញុំ 

📸 : កណ្ដៀរ | ២៥រាជធានី-ខេត្ត | ស្រុកកងមាស
1
Forwarded from កណ្ដៀរ
Media is too big
VIEW IN TELEGRAM
ឃុំព្រែកក្របៅ🍃🏡

📍 ស្រុកកងមាស ខេត្តកំពង់ចាម

#ការរៀបចំដែនដី #MLMUPC #ភូមិឋានក្សេមក្សាន្ត #ទីប្រជុំជន #ការលូតលាស់

📸 : កណ្ដៀរ | ២៥រាជធានី-ខេត្ត | ស្រុកកងមាស
4
អបអរសាទរ «ទិវាអក្ខរកម្មជាតិ ៨ កញ្ញា» លើកទី២៦ ឆ្នាំ២០២៦ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់គុណភាពអប់រំប្រកបដោយបរិយាបន្ន»

នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ នេះរដ្ឋបាលខេត្តកំពង់ចាម បានរៀបចំពិធីអបអរសាទរទិវាអក្ខរកម្មជាតិ ៨ កញ្ញា លើកទី២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅបរិវេណវិទ្យាល័យនរោត្តម រណឫទ្ធិ-គន្ធបុប្ផា ស្រុកព្រៃឈរ។

ពិធីដ៏មានអត្ថន័យនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុកព្រៃឈរ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងកុះករផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត ក៏បានអានសារលិខិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានគូសបញ្ជាក់ពីសារៈសំខាន់នៃការលើកកម្ពស់អក្ខរកម្ម ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍធនធានមនុស្ស ការកាត់បន្ថយភាពក្រីក្រ និងការកសាងសង្គមពុទ្ធិប្រកបដោយបរិយាបន្ន និងចីរភាព។