Media is too big
VIEW IN TELEGRAM
ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ក្នុងមូលដ្ឋានឃុំជើងព្រៃ ស្រុកបាធាយ ក្នុងខេត្តកំពង់ចាម ជំរុញលើកកម្ពស់សេដ្ឋកិច្ចពលរដ្ឋ
❤2
នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមចូលរួមក្នុងពីធីសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយស ជូនបុគ្គលិកអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ស្ថិតនៅសាលាខេត្តកំពង់ចាម។
Media is too big
VIEW IN TELEGRAM
អបអរសាទរ ពិធីបំពាក់គ្រឿងឥស្សរិយយស មេដាយការងារ ជូនបុគ្គលិកអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម
❤2
ឯកឧត្តម អ៊ុន ចាន់ដា ណែនាំដល់មន្ត្រីគណបក្សក្រុងកំពង់ចាម បន្តពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ និងខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ
(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានក្រុងកំពង់ចាម បានផ្តល់អនុសាសន៍ណែនាំដល់មន្ត្រីគណបក្សក្រុងកំពង់ចាម ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យបានកាន់តែល្អប្រសើរ។
ការណែនាំនេះបានធ្វើឡើងនាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម ប្រចាំឆមាសទី១ និងទិសដៅភារកិច្ចឆមាសទី២ ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សក្រុងកំពង់ចាម។
នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងនូវប្រសាសន៍ណែនាំ និងផ្តាំផ្ញើបន្ថែមដល់ក្រុមការងារទាំងអស់ ត្រូវបន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងបង្ក្រាបបទល្មើសផ្សេងៗ ជាពិសេសការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធានាបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋ ព្រមទាំងត្រូវខិតខំបម្រើសេវាសាធារណៈ ទាំងសេវាតម្រូវការ និងសេវារដ្ឋបាល ជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស តម្លាភាព និងមានគណនេយ្យភាព ដោយលុបបំបាត់រាល់ភាពយឺតយ៉ាវ និងបាតុភាពអសកម្មនានាឱ្យអស់ពីមូលដ្ឋាន៕

❤7