នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយការវាយតម្លៃសមិទ្ធកម្មការងាររបស់មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ សម្រាប់វិស័យអប់រំ និងសុខាភិបាល នៅតាមរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារបច្ចេកទេសកែលម្អប្រព័ន្ធជ្រើសរើសមន្រ្តីនៃគ.វ.រ.។
សិក្ខាសាលាផ្សព្វផ្សាយនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីស្វែងយល់អំពីការអនុវត្តជាក់ស្តែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិចំពោះមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារដែលត្រូវបានជ្រើសរើស និងការអនុវត្តការងារក្នុងមុខតំណែងរបស់ខ្លួនស្របតាមកិច្ចព្រមព្រៀងការងារដែលមានការចុះហត្ថលេខាដោយផ្ទាល់ពីមន្រ្តី និងប្រធានអង្គភាពដែលជាយន្តការរួមមួយដែលមានលក្ខណៈបត់បែនប្រកបដោយតម្លាភាព និងគណនេយ្យភាព ហើយផ្តល់ឱកាសដល់មន្ត្រី និងប្រធានអង្គភាព ជួបពិភាក្សានិងព្រមព្រៀងគ្នាលើការបែងចែកការងារ លក្ខខណ្ឌការងារ នីតិវិធីក្នុងការត្រួតពិនិត្យលើការបំពេញការងារ វាយតម្លៃសមិទ្ធកម្មការងារជាប្រចាំ(១ខែ ឬ៣ខែ ឬ៦ខែ ឬ៩ខែ) និងចុងក្រោយបំផុត គឺការសម្រេចចិត្តរបស់ប្រធានអង្គភាពក្នុងការបន្ត ឬបញ្ចប់កិច្ចព្រមព្រៀងការងារ ដោយផ្អែកលើលទ្ធផលនៃការវាយតម្លៃសមិទ្ធកម្មរបស់មន្រ្តីម្នាក់ៗ។ ប្រធានអង្គភាពនីមួយៗ ត្រូវប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសមិទ្ធកម្មរបស់រាជរដ្ឋាភិបាលដើម្បីវាយតម្លៃសមិទ្ធកម្មការងាររបស់មន្រ្តីម្នាក់រួមទាំងការផ្តល់ការលើកទឹកចិត្តប្រចាំខែ និងប្រចាំឆ្នាំ។
សូមជម្រាបជូនផងដែរថា សិក្ខាសាលានេះ ប្រព្រឹត្តទៅរយៈពេលពេញ១ថ្ងៃ នៅសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងសុខាភិបាល តំណាងលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប) ប្រធានមន្ទីរ អង្គភាព និងមន្ត្រី ពាក់ព័ន្ធ នៃខេត្តកំពង់ចាម , ខេត្តស្វាយរៀង , ខេត្តកំពង់ធំ , ខេត្តព្រវែង , ខេត្តកណ្ដាល និងខេត្តត្បូងឃ្មុំ សរុបចំនួនប្រមាណ ៤០០នាក់។

កិច្ចប្រជុំសាមញ្ញលេីកទី២៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងកំពង់ចាម
ព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលក្រុងកំពង់ចាម បានរៀបចំកិច្ចប្រជុំសាមញ្ញលេីកទី២៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងកំពង់ចាម។ ក្រោមអធិបតីភាពលោកស្រី ឈិត ណារី សមាជិកក្រុមប្រឹក្សាក្រុង តំណាងលោក នាង ឈុនហ៊ង ប្រធានក្រុមប្រឹក្សាក្រុងកំពង់ចាម និងលោក លី សុវណ្ណ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម។
របៀបវារៈ អង្គប្រជុំសាមញ្ញក្រុមប្រឹក្សាក្រុងកំពង់ចាម មានដូចខាងក្រោម៖
១.មតិបើកកិច្ចប្រជុំ
២.ត្រួតពិនិត្យ កូរ៉ុមប្រជុំ
៣.ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបៀបវារៈ នៃកិច្ចប្រជុំ
៤.ប្រកាសដីកា ស្តីពីការប្រគល់ភារកិច្ច ជូនលោកស្រី គុយ ធារី ជាអនុប្រធាន ការិយាល័យអប់រំ យុវជន និងកីឡាក្រុងកំពង់ចាម ខេត្តកំពង់ចាម
៥.ពិនិត្យ និងអនុម័ត កំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងកំពង់ចាម
៦.ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៦ និងទិសដៅខ បន្ទាប់ របស់រដ្ឋបាលក្រុងកំពង់ចាម
៧.ពិនិត្យ និងអនុម័ត៖
- សំណើគម្រោងជួសជុលផ្លូវបេតុង (ផ្លូវថ្មើរជើង) ប្រវែង ១,៥៥១ម៉ែត ទទឹង ២ម៉ែត្រ និងកម្រាស់ ០.១២ម៉ែត្រ ស្ថិតក្នុងភូមិទី២, ទី៣ សង្កាត់ វាលវង់ និងភូមិទី១០, ទី១១, ទី១៣ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម សម្រាប់ឆ្នាំ២០២៦
សំណើគម្រោងជួសជុលផ្លូវបេតុងអាមេ ប្រវែង ៧៦៨ម៉ែត្រ ទទឹង ៥ម៉ែត្រ និងកម្រាស់ ០.១៥ម៉ែត្រ ស្ថិតក្នុងភូមិតាណេង សង្កាត់សំបួរមាស ក្រុង កំពង់ចាម សម្រាប់ឆ្នាំ២០២៦
- សំណើគម្រោងជួសជុលលូជ្រុង (ទំហំ ១ម៉ែត្រ x ១.២ម៉ែត្រ) ប្រវែង ៣២ ម៉ែត្រ ស្ថិតក្នុងភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម សម្រាប់ឆ្នាំ២០២៦
- សំណើគម្រោងជួសជុលអណ្តូងលូ និងស្តារប្រព័ន្ធលូប្រវែង ២៦៣ម៉ែត្រ ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម សម្រាប់ឆ្នាំ២០២៦ សំណើគម្រោងជួសជុលក្រាលការ៉ូម៉ាប (ទំហំ ១២៤.៥ម៉ែត្រការ៉េ) ស្ថិត ក្នុងភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម សម្រាប់ឆ្នាំ២០២៦
៨ពិនិត្យ និងអនុម័ត តារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត សម្រាប់មន្ត្រី រដ្ឋបាលក្រុងកំពង់ចាម ប្រចាំខែសីហា ឆ្នាំ២០២៦
៩.មតិយោបល់ចូលរួមរបស់លោក អភិបាលក្រុង
១០.បញ្ហាផ្សេងៗ។