រដ្ឋបាលខេត្តកំពង់ចាម
10.2K subscribers
36K photos
1.85K videos
21 files
2.26K links
Download Telegram
នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «យេនឌ័រ និងសុខភាពភ្នែក» ជូនដល់មន្ត្រីការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម និងអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ/សង្កាត់ ក្រុងកំពង់ចាម និងស្រុកកំពង់សៀម ដែលពិធីនេះបានធ្វើឡើងនៅមន្ទីរកិច្ចការនារីខេត្តកំពង់ចាម។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងបង្កើនចំណេះដឹង និងជំនាញដល់មន្ត្រីការិយាល័យស្រុក-សង្កាត់ លើវិស័យ «យេនឌ័រ និងសុខភាពភ្នែក» ដើម្បីធានាថាប្រជាជនគ្រប់រូប ជាពិសេសស្ត្រី និងកុមារ នៅតាមសហគមន៍ អាចទទួលបានសេវាថែទាំសុខភាពភ្នែកដែលមានគុណភាព គ្រប់ជ្រុងជ្រោយ ប្រកបដោយបរិយាប័ន្ន ព្រមទាំងផ្តល់លទ្ធភាពទទួលបានសេវានេះស្មើៗគ្នាសម្រាប់ជនមានពិការភាព។

ពិធីនេះក៏មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោកស្រី ប្រធាននាយកដ្ឋានស្ត្រី និងសុខភាព នៃក្រសួងកិច្ចការនារី ,វេជ្ជបណ្ឌិត អនុប្រធានកម្មវិធីជាតិសុខភាពភ្នែក , ប្រធានអង្គការមូលនិធិហ្វ្រេដហូឡូ (Fred Hollows Foundation) និងសហការី ព្រមទាំងមន្ត្រីរាជការមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត មន្ទីរកិច្ចការនារី មន្ត្រីការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម និងអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារ ឃុំ/ស្រុកកំពង់សៀម និងសង្កាត់/ក្រុងកំពង់ចាមជាច្រើននាក់៕
👏2❤1👍1