រដ្ឋបាលខេត្តកំពង់ចាម
10.2K subscribers
36K photos
1.85K videos
21 files
2.26K links
Download Telegram
អបអរសាទរ ពិធីបំពាក់គ្រឿងឥស្សរិយយស មេដាយការងារ ជូនបុគ្គលិកអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម

(កំពង់ចាម)៖ ដើម្បីជាការលើកទឹកចិត្ត ការតបស្នង និងការដឹងគុណរបស់រាជរដ្ឋាភិបាល ជូនចំពោះបុគ្គលិកអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម ដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ ជាពិសេសការអភិវឌ្ឍធនធានមនុស្ស តាមរយៈ វិស័យអប់រំ សិក្សាធិការ ដែលនាំឱ្យប្រទេសកម្ពុជា នាពេល បច្ចុប្បន្នសម្បូរទៅដោយធនធានមនុស្ស និងមូលធនមនុស្ស។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងពិធី សំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយស មេដាយការងារ ជូនបុគ្គលិកអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ស្ថិតនៅសាលាខេត្តកំពង់ចាម ដែលមានសមាជិកចូលរួម ប្រមាណជិត៧០០នាក់។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងការកោតសរសើរចំពោះបុគ្គលិកអប់រំទាំងអស់ក្នុងខេត្ត ដែលបានខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់ថា ការទទួលបានគ្រឿងឥស្សរិយយសនាពេលនេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីការទទួលស្គាល់នូវគុណបំណាច់ ស្នាដៃ និងការលះបង់យ៉ាងធំធេងរបស់លោកគ្រូ អ្នកគ្រូ និងមន្ត្រីអប់រំទាំងអស់ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យអប់រំនៅក្នុងខេត្តកំពង់ចាមឱ្យមានការរីកចម្រើនជាលំដាប់។

នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលជានិច្ចកាលតែងតែចាត់ទុកវិស័យអប់រំជាអាទិភាពចម្បងក្នុងការអភិវឌ្ឍប្រទេសជាតិ។ គ្រឿងឥស្សរិយយសដែលបានបំពាក់ជូននៅថ្ងៃនេះ មិនត្រឹមតែជាកិត្តិយសផ្ទាល់ខ្លួន និងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្ដល់កម្លាំងចិត្ត និងជាការរំលឹកឱ្យយើងទាំងអស់គ្នាបន្តបេសកកម្មអប់រំកូនចៅជំនាន់ក្រោយ ប្រកបដោយគុណភាព សមត្ថភាព និងគុណធម៌ ដើម្បីក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំរបស់ជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើឱ្យបុគ្គលិកអប់រំទាំងអស់បន្តពង្រឹងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈបន្ថែមទៀត ដើម្បីឱ្យស្របទៅតាមការវិវត្តនៃសម័យកាល និងកំណែទម្រង់វិស័យអប់រំ ផងដែរ៕
❤7
❤5👏2