រដ្ឋបាលខេត្តកំពង់ចាម
10.2K subscribers
36K photos
1.85K videos
21 files
2.26K links
Download Telegram
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញបញ្ចុះបឋមសិលាសាងសង់សាលាបុណ្យ នៅវត្តសុវណ្ណគិរីរតនៈ ហៅវត្តភ្នំប្រុស

(កំពង់ចាម) ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន លោកតា លោកយាយ និងបងប្អូនប្រជាពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សាលាបុណ្យ នៅវត្តសុវណ្ណគិរីរតនៈ ហៅវត្តភ្នំប្រុស ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវ លាង វួចឆេង សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ។

ពិធីដ៏អធិកអធមនេះ ធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោកជំទាវ លាង វួចឆេង សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោកជំទាវអ្នកតំណាងរាស្ត្រ និងតំណាងក្រសួងធម្មការ និងសាសនា ផងដែរ។

បើតាមព្រះធម្មសីលវង្សា ជិន សាវឿន ព្រះចៅអធិការវត្តសុវណ្ណគិរីរតនៈ ហៅវត្តភ្នំប្រុស បានមាន សង្ឃដីកាថា សមិទ្ធផលសាលាបុណ្យថ្មីនេះ មិនត្រឹមតែជាកេរដំណែលប្រវត្តិសាស្ត្រនៅក្នុងអារាមវត្តភ្នំប្រុសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបម្រើផលប្រយោជន៍យ៉ាងសំខាន់ ក្នុងការសម្រួលដល់ការទទួលស្វាគមន៍ពុទ្ធបរិស័ទ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជិតឆ្ងាយ ដែលអញ្ជើញមកធ្វើបុណ្យទាន សាងកុសល និងប្រារព្ធពិធីបុណ្យផ្សេងៗទៅតាមប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យកាន់តែមានភាពងាយស្រួល និងសមរម្យជាងមុន។

ព្រះធម្មសីលវង្សា ជិន សាវឿន ព្រះចៅអធិការវត្តសុវណ្ណគិរីរតនៈ (ភ្នំប្រុស) បានមានថេរដីកាសម្តែងនូវសេចក្តីសោមនស្សរីករាយ និងអរព្រះគុណ អរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវ ព្រមទាំងគ្រួសារ ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងការសាងសង់សាលាបុណ្យថ្មីនេះឡើង៕
❤4
❤4
ព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពី លទ្ធផលកម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូ​សង្គម និងសិទ្ធិជា​មូលដ្ឋាន ក្នុងខេត្តកំពង់ចាម។ កិច្ចប្រជុំធ្វើនៅសាលប្រជុំសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី លោកប្រធានមន្ទីរសង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទាខេត្ត និងមន្រ្តីជំនាញ លោក លោកស្រីអភិបាលរងក្រុង ស្រុកទទួលបន្ទុក ប្រធាន​ការិយាល័យ​សង្គមកិច្ច និងសុខុមាលភាពសង្គមក្រុង ស្រុក និងមន្រ្តីទទួលបន្ទុកកម្មវិធីការកំណត់អត្ត​សញ្ញាណកម្ម​ពិការភាពឃុំ សង្កាត់ទាំងអស់ សរុបចំនួន១៣៧នាក់។
❤8👏1