រដ្ឋបាលខេត្តកំពង់ចាម
10.2K subscribers
36K photos
1.85K videos
21 files
2.26K links
Download Telegram
រដ្ឋបាលស្រុកកោះសូទិន រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត

លោក ហ៊ុន ហេង ប្រធានក្រុមប្រឹក្សាស្រុក និង លោក យី វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកកោះសូទិន បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន ក្រោមអធិបតីភាព ឯកឧត្ដម វូ ហាក់ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន នៅសាលប្រជុំធំសាលាស្រុកកោះសូទិន នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។
❤3
Media is too big
VIEW IN TELEGRAM
ពលរដ្ឋឃុំផ្អាវសប្បាយរីករាយ ខណៈឆ្នាំនេះក្នុងភូមិមានផ្លូវបេតុងល្អស្អាតជាគម្រោងមូលនិធិឃុំឆ្នាំ២០២៦
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញបញ្ចុះបឋមសិលាសាងសង់សាលាបុណ្យ នៅវត្តសុវណ្ណគិរីរតនៈ ហៅវត្តភ្នំប្រុស

(កំពង់ចាម) ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន លោកតា លោកយាយ និងបងប្អូនប្រជាពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សាលាបុណ្យ នៅវត្តសុវណ្ណគិរីរតនៈ ហៅវត្តភ្នំប្រុស ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវ លាង វួចឆេង សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ។

ពិធីដ៏អធិកអធមនេះ ធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោកជំទាវ លាង វួចឆេង សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោកជំទាវអ្នកតំណាងរាស្ត្រ និងតំណាងក្រសួងធម្មការ និងសាសនា ផងដែរ។

បើតាមព្រះធម្មសីលវង្សា ជិន សាវឿន ព្រះចៅអធិការវត្តសុវណ្ណគិរីរតនៈ ហៅវត្តភ្នំប្រុស បានមាន សង្ឃដីកាថា សមិទ្ធផលសាលាបុណ្យថ្មីនេះ មិនត្រឹមតែជាកេរដំណែលប្រវត្តិសាស្ត្រនៅក្នុងអារាមវត្តភ្នំប្រុសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបម្រើផលប្រយោជន៍យ៉ាងសំខាន់ ក្នុងការសម្រួលដល់ការទទួលស្វាគមន៍ពុទ្ធបរិស័ទ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជិតឆ្ងាយ ដែលអញ្ជើញមកធ្វើបុណ្យទាន សាងកុសល និងប្រារព្ធពិធីបុណ្យផ្សេងៗទៅតាមប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យកាន់តែមានភាពងាយស្រួល និងសមរម្យជាងមុន។

ព្រះធម្មសីលវង្សា ជិន សាវឿន ព្រះចៅអធិការវត្តសុវណ្ណគិរីរតនៈ (ភ្នំប្រុស) បានមានថេរដីកាសម្តែងនូវសេចក្តីសោមនស្សរីករាយ និងអរព្រះគុណ អរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវ ព្រមទាំងគ្រួសារ ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងការសាងសង់សាលាបុណ្យថ្មីនេះឡើង៕
❤4