Media is too big
VIEW IN TELEGRAM
អភិបាលខេត្តកំពង់ចាមប្រកាសបើកលទ្ធផល(បាក់ឌុប) ដោយខេត្តនេះមានបេក្ខជនប្រឡងជាប់ជាង៨ពាន់នាក់ ក្នុងនោះមាននិទ្ទេសA១០០នាក់ និងបេក្ខជនពិការគ-ថ្លង់៥នាក់
Forwarded from ខ្វង់ រតនា
នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៩:០៥នាទី មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយកំពង់ចាម លេីទ្វារចរន្ត (F2) ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនស្ថិតនៅ ៖(១)ផ្នែកខ្លះនៃសង្កាត់បឹងកុក ក្រុងកំពង់ចាម ។ (២)ផ្នែកខ្លះនៃឃុំអំពិល ឃុំរអាង ឃុំកៀនជ្រៃ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ (៣) ផ្នែកខ្លះនៃឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
(៤)ផ្នែកខ្លះនៃសង្កាត់វាលវង់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ។
(៥)តំបន់អាជ្ញាបណ្ណសេវាករ លាង ផល្លា នៅកោះប៉ែន ។
ក្រុមការងារបច្ចេកទេសកំពុងធ្វើការស្វែងរកកំហូច ដើម្បីជួសជុល និងភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឱ្យបានប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ។ សូមអរគុណ

អភិបាលខេត្តកំពង់ចាម អញ្ជើញប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ឆ្នាំ២០២៦ នៅវិទ្យាល័យព្រះសីហនុ
❤5
Media is too big
VIEW IN TELEGRAM
អភិបាលខេត្តកំពង់ចាម ជំរុញឱ្យបន្តអភិវឌ្ឍខេត្តប្រកបដោយចីរភាព ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ
❤8
Media is too big
VIEW IN TELEGRAM
វេទិកាពិគ្រោះយោបល់ និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់
❤7👏2👍1
រដ្ឋបាលស្រុកកោះសូទិន រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត
លោក ហ៊ុន ហេង ប្រធានក្រុមប្រឹក្សាស្រុក និង លោក យី វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកកោះសូទិន បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន ក្រោមអធិបតីភាព ឯកឧត្ដម វូ ហាក់ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន នៅសាលប្រជុំធំសាលាស្រុកកោះសូទិន នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។

ពលរដ្ឋឃុំផ្អាវសប្បាយរីករាយ ខណៈឆ្នាំនេះក្នុងភូមិមានផ្លូវបេតុងល្អស្អាតជាគម្រោងមូលនិធិឃុំឆ្នាំ២០២៦
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញបញ្ចុះបឋមសិលាសាងសង់សាលាបុណ្យ នៅវត្តសុវណ្ណគិរីរតនៈ ហៅវត្តភ្នំប្រុស
(កំពង់ចាម) ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន លោកតា លោកយាយ និងបងប្អូនប្រជាពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សាលាបុណ្យ នៅវត្តសុវណ្ណគិរីរតនៈ ហៅវត្តភ្នំប្រុស ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវ លាង វួចឆេង សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ។
ពិធីដ៏អធិកអធមនេះ ធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោកជំទាវ លាង វួចឆេង សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោកជំទាវអ្នកតំណាងរាស្ត្រ និងតំណាងក្រសួងធម្មការ និងសាសនា ផងដែរ។
បើតាមព្រះធម្មសីលវង្សា ជិន សាវឿន ព្រះចៅអធិការវត្តសុវណ្ណគិរីរតនៈ ហៅវត្តភ្នំប្រុស បានមាន សង្ឃដីកាថា សមិទ្ធផលសាលាបុណ្យថ្មីនេះ មិនត្រឹមតែជាកេរដំណែលប្រវត្តិសាស្ត្រនៅក្នុងអារាមវត្តភ្នំប្រុសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបម្រើផលប្រយោជន៍យ៉ាងសំខាន់ ក្នុងការសម្រួលដល់ការទទួលស្វាគមន៍ពុទ្ធបរិស័ទ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជិតឆ្ងាយ ដែលអញ្ជើញមកធ្វើបុណ្យទាន សាងកុសល និងប្រារព្ធពិធីបុណ្យផ្សេងៗទៅតាមប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យកាន់តែមានភាពងាយស្រួល និងសមរម្យជាងមុន។
ព្រះធម្មសីលវង្សា ជិន សាវឿន ព្រះចៅអធិការវត្តសុវណ្ណគិរីរតនៈ (ភ្នំប្រុស) បានមានថេរដីកាសម្តែងនូវសេចក្តីសោមនស្សរីករាយ និងអរព្រះគុណ អរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវ ព្រមទាំងគ្រួសារ ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងការសាងសង់សាលាបុណ្យថ្មីនេះឡើង៕

❤4