រដ្ឋបាលខេត្តកំពង់ចាម
10.2K subscribers
36K photos
1.85K videos
21 files
2.27K links
Download Telegram
រដ្ឋបាលស្រុកកងមាស ចុះសួរសុខទុក្ខ និងនាំយកអំណោយផ្ដល់ជូន វីរកងទ័ពជួរមុខ ខេត្តព្រះវិហារ

អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ជុំវិញការគិតគូរដល់សុខទុក្ខរបស់វីរកងទ័ពដែលកំពុងបំពេញកាតព្វកិច្ចការពារបូរណភាពទឹកដី នាថ្ងៃទី៣០-៣១ ខែសីហា ឆ្នាំ២០២៦ ភោគ សាវុធ អភិបាលស្រុកកងមាស និងលោក ហង្ស សុផល ប្រធានក្រុមប្រឹក្សាស្រុក និងសមាជិកក្រុមប្រឹក្សា អភិបាលរងស្រុក និងមន្ត្រីរាជការ ដោយមានការចូលរួមពីព្រះបញ្ញាសោភ័ណ្ឌ ដេន លៀង វិន័យធរគណស្រុក បាននិមន្ត និងចុះទៅសួរសុខទុក្ខ នាំយកគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនកងទ័ព៌ជួរមុខនៅទិសខេត្តព្រះវិហារ ចំនួន០៣ទីតាំង គឺកងពលធំលេខ៣ កងពលតូចអន្តរាគមន៍លេខ៧ និងកងពលធំលេខ៣ប្រចាំតំបន់មុំបី សម្ភារ: និងថវិកា ទាំង៣ទីតាំង រួមមាន: ថវិការ២៨,០០០,០០០រៀល. មី១១០កេស. ទឹកសុទ្ធ៩០កេស. ទឹកត្រី៣០យួរ. ទឹកស៊ីអ៉ីវ៣០យួរ. ទឹកផ្លែឈឺ៣០កេស. ឆៃប៉ូវ៦០គីឡូក្រាម, ត្រីងៀត៣០គីឡូក្រាម,ពងទាសាប១៥០០គ្រាប់, នំអន្សម៣០០នំ, ក្រម៉ា៣០០, កន្លេ៣០,ភួយ៣០, មុង២១,ត្រសក់ចាវ៦០ក្រឡក្រាម,ព្រមទាំងបន្លែមានស្ពែ៦០០គីឡូក្រាម,ល្ហុង៩០គីឡូក្រាម ខ្ទឹមបារាំងចំនួន៦០គីឡូក្រាម និងត្រីខ១២យួរ៕
❤3
Media is too big
VIEW IN TELEGRAM
អភិបាលខេត្តកំពង់ចាមប្រកាសបើកលទ្ធផល(បាក់ឌុប) ដោយខេត្តនេះមានបេក្ខជនប្រឡងជាប់ជាង៨ពាន់នាក់ ក្នុងនោះមាននិទ្ទេសA១០០នាក់ និងបេក្ខជនពិការគ-ថ្លង់៥នាក់
Forwarded from ខ្វង់ រតនា
នៅថ្ងៃទី០២ ខែកញ្ញា​​ ឆ្នាំ២០២៦ វេលាម៉ោង ១៩:០៥នាទី មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយកំពង់ចាម​ លេីទ្វារចរន្ត​ (F2)​ ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនស្ថិតនៅ ៖(១)ផ្នែក​ខ្លះ​នៃសង្កាត់បឹងកុក​ ក្រុងកំពង់ចាម​ ។ (២)ផ្នែក​ខ្លះនៃឃុំអំពិល ឃុំរអាង​ ឃុំកៀនជ្រៃ​ ឃុំកោះសំរោង​ ស្រុកកំពង់សៀម​ ខេត្តកំពង់ចាម​។ (៣)​ ផ្នែក​ខ្លះ​នៃឃុំកោះពីរ​ ស្រុកក្រូចឆ្មារ​ ខេត្តត្បូងឃ្មុំ​ ។
(៤)​ផ្នែក​ខ្លះ​នៃសង្កាត់វាលវង់​ សង្កាត់សំបួរមាស​ ក្រុងកំពង់ចាម​ ។
(៥)​តំបន់អាជ្ញាបណ្ណសេវាករ​ លាង​ ផល្លា​ នៅកោះប៉ែន​ ។

ក្រុមការងារបច្ចេកទេសកំពុងធ្វើការស្វែងរកកំហូច ដើម្បីជួសជុល និងភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឱ្យបានប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ។ សូមអរគុណ
Media is too big
VIEW IN TELEGRAM
អភិបាលខេត្តកំពង់ចាម អញ្ជើញប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ឆ្នាំ២០២៦ នៅវិទ្យាល័យព្រះសីហនុ
❤5
Media is too big
VIEW IN TELEGRAM
អភិបាលខេត្តកំពង់ចាម ជំរុញឱ្យបន្តអភិវឌ្ឍខេត្តប្រកបដោយចីរភាព ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ
❤8
❤6👍2👏2
Media is too big
VIEW IN TELEGRAM
វេទិកាពិគ្រោះយោបល់ និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់
❤7👏2👍1
រដ្ឋបាលស្រុកកោះសូទិន រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត

លោក ហ៊ុន ហេង ប្រធានក្រុមប្រឹក្សាស្រុក និង លោក យី វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកកោះសូទិន បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន ក្រោមអធិបតីភាព ឯកឧត្ដម វូ ហាក់ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន នៅសាលប្រជុំធំសាលាស្រុកកោះសូទិន នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។