Media is too big
VIEW IN TELEGRAM
ពលរដ្ឋ ៦គ្រួសារ ក្នុងឃុំមៀន ស្រុកព្រៃឈរ និង ឃុំព្រែកក្របៅ ស្រុកកងមាស ដែលរងផលប៉ះពាល់ ដោយខ្យល់កន្ត្រាក់ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម
Media is too big
VIEW IN TELEGRAM
សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី ផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០ និងជំរុញការអនុវត្តផែនការសកម្មភាពសម្រាប់ថ្នាក់ក្រោមជាតិ
Media is too big
VIEW IN TELEGRAM
ធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះសុំគោលការណ៍!
ប្រសាសន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

❤5
Media is too big
VIEW IN TELEGRAM
បទសម្ភាសន៍របស់ក្រុមការងារទូរទស្សន៍ជាតិខេត្តកំពង់ចាមនៃមន្ទីរព័ត៌មានខេត្តកំពង់ចាម ជាមួយសិស្សានុសិស្ស នៃវិទ្យាល័យព្រះសីហនុ អំពីចំណាប់អារម្មណ៍នៃការទទួលបានលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងបទពិសោធនៃការសិក្សារៀនសូត្រ ដើម្បីទទួលបាននិទ្ទេសដែលខ្លួនចង់បាន
❤4🙏1
សេចក្ដីបំភ្លឺព័ត៌មានរបស់រដ្ឋបាលស្រុកស្រីសន្ធរ ស្ដីពី ការចុះផ្សាយរបស់គណនីហ្វេសប៊ុកឈ្មោះមេគង្គខ្មែរ
❤2
Media is too big
VIEW IN TELEGRAM
វេទិកាពិគ្រោះយោបល់ និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់
❤4
🙏5
អភិបាលខេត្តកំពង់ចាម ជំរុញឱ្យបន្តអភិវឌ្ឍខេត្តប្រកបដោយចីរភាព ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ
(កំពង់ចាម) អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញឱ្យបន្តជំរុញការអភិវឌ្ឍខេត្តជារៀងរាល់ឆ្នាំ ប្រកបដោយនិរន្តរភាព និងចីរភាព ដោយយកចិត្តទុកដាក់លើការការពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ ការបន្សាំនឹងបម្រែបម្រួលអាកាសធាតុ ព្រមទាំងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងសង្គម សំដៅធ្វើយ៉ាងណាឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។
ការលើកឡើងនេះធ្វើឡើងក្នុង វេទិកាពិគ្រោះយោបល់ និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ នៅមន្ទីរផែនការខេត្តកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា រដ្ឋបាលខេត្តកំពង់ចាមបានខិតខំជំរុញការអភិវឌ្ឍ និងលើកទឹកចិត្តដល់ការវិនិយោគរបស់វិស័យឯកជន ព្រមទាំងពង្រីកតំបន់សេដ្ឋកិច្ចពិសេសតាមដងទន្លេមេគង្គ។ ទន្ទឹមនឹងនេះ ក៏ជំរុញការធ្វើធុរកិច្ច និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការប្រើប្រាស់ប្រព័ន្ធនវានុវត្តន៍ឌីជីថល និងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដើម្បីចូលរួមសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា ក្នុងការក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
ឯកឧត្តមអភិបាលខេត្តបានបន្តថា ដើម្បីសម្រេចបាននូវគោលដៅខាងលើ ខេត្តកំពង់ចាមត្រូវការបង្កើនទំហំផលិតផលក្នុងស្រុកសរុប (GDP) ឱ្យស្ថិតក្នុងរង្វង់ ៥,០០០លានដុល្លារអាមេរិក និងធានាឱ្យប្រជាពលរដ្ឋម្នាក់ៗទទួលបានចំណូលជាមធ្យមក្នុងរង្វង់ ៤,០០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ថា ក្នុងឆ្នាំ២០២៥កន្លងទៅ ខេត្តកំពង់ចាមសម្រេចបានកំណើនសេដ្ឋកិច្ច ៦,១% ដោយមានទំហំសេដ្ឋកិច្ចសរុបប្រមាណ ៣,០៧៦លានដុល្លារអាមេរិក។ សេដ្ឋកិច្ចខេត្តកំពង់ចាមពឹងផ្អែកលើវិស័យសំខាន់ៗចំនួន៣ រួមមាន៖ វិស័យកសិកម្ម មានចំណែកប្រមាណ ៣៩% នៃសេដ្ឋកិច្ចខេត្ត វិស័យឧស្សាហកម្ម មានចំណែកប្រមាណ ៣៣,៤% និង វិស័យសេវាកម្ម មានចំណែកប្រមាណ ២៧,៦%។
ដោយឡែក ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ៗ (GDP per capita) ក្នុងខេត្តកំពង់ចាម មានចំនួនប្រមាណ ២,៨៣២ដុល្លារអាមេរិកក្នុងមួយឆ្នាំ៕