រដ្ឋបាលខេត្តកំពង់ចាម
10.2K subscribers
36.1K photos
1.86K videos
21 files
2.27K links
Download Telegram
នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបារងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាគណៈអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលអំពីផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៥-២០៣០ ដើម្បីជំរុញការអនុវត្តផែនការសកម្មភាពជាតិសម្រាប់ថ្នាក់ក្រោមជាតិ នាសាលប្រជុំមន្ទីរមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត សហការជាមួយអង្គការសម្ព័ន្ធចាប់ដៃ។ សិក្ខាសាលាក៏មានការអញ្ជើញចូលរួមដោយ លោក លោកស្រី មកពីមន្ទីរពាក់ព័ន្ធ អភិបាលរងក្រុង ស្រុក , អធិការនគរបាល និងការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គមក្រុង ស្រុក និងអង្គការដៃគូពាក់ព័ន្ធផងដែរ។

គោលបំណងនៃវគ្គសិក្ខាសាលាផ្សព្វផ្សាយនេះគឺ (១)បង្កើនការយល់ដឹងឱ្យអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធយល់ច្បាស់អំពីគោលបំណង និងវិធានការនៃផែនការ។(២)ពង្រឹងសមត្ថភាពដោយផ្តល់ចំណេះដឹង និងជំនាញដល់មន្ត្រីថ្នាក់ក្រោមជាតិ ដើម្បីអនុវត្តការការពារកុមារបានប្រសិទ្ធភាព។ (៣)បង្កើតការចូលរួម និងជម្រុញឱ្យមានការចូលរួមទាំងធនធានបច្ចេកទេស និងថវិកាពីសហគមន៍ អង្គការដៃគូ និងស្ថាប័នពាក់ព័ន្ធ ថ្នាក់ក្រោមជាតិក្នុងការការពារកុមារ។
❤6
Media is too big
VIEW IN TELEGRAM
អាជ្ញាធរខេត្តកំពង់ចាមពង្រឹងការងារអធិការកិច្ចហត្ថពលកម្មបរទេស
❤4
Media is too big
VIEW IN TELEGRAM
អភិបាលខេត្តកំពង់ចាម ចុះពិនិត្យប្រព័ន្ធធារាសាស្ត្រ នៅស្រុកព្រៃឈរ ជួយសម្រួលការផ្គត់ផ្គង់ទឹកដល់ប្រជាកសិករ
Media is too big
VIEW IN TELEGRAM
ប្រឡាយបេតុង ២ខ្សែ ប្រវែង ២គីឡូម៉ែត្រ ក្នុងស្រុកព្រៃឈរ នឹងផ្គត់ផ្គង់ទឹកស្រោចស្រពដីកសិកម្មជិត ១.០០០ហិកតា