នារសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងសហការី បានអញ្ជើញចូលរួមកម្មវិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប៧ថ្ងៃ និង១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ លោក យូ សេងហួត ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ក្នុងជន្មាយុ៤៦ឆ្នាំ ដោយរោគាពាធ ស្ថិតនៅភូមិទី៨ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចូលរួមរំលែកទុក្ខដោយក្តីសោកស្តាយជាពន់ពេក ជាមួយក្រុមគ្រួសាររបស់លោក យូ ផេង (ហៅតាម៉ាប់-ហាវអាន) ដែលបានបាត់បង់កូនប្រុសជាទីស្រលាញ់។
ឯកឧត្តម អភិបាលខេត្ត បានឧទ្ទិសបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធលោក លោក យូ សេងហួត បានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។🙏🙏🙏

🙏5
នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបារងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាគណៈអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលអំពីផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៥-២០៣០ ដើម្បីជំរុញការអនុវត្តផែនការសកម្មភាពជាតិសម្រាប់ថ្នាក់ក្រោមជាតិ នាសាលប្រជុំមន្ទីរមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត សហការជាមួយអង្គការសម្ព័ន្ធចាប់ដៃ។ សិក្ខាសាលាក៏មានការអញ្ជើញចូលរួមដោយ លោក លោកស្រី មកពីមន្ទីរពាក់ព័ន្ធ អភិបាលរងក្រុង ស្រុក , អធិការនគរបាល និងការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គមក្រុង ស្រុក និងអង្គការដៃគូពាក់ព័ន្ធផងដែរ។
គោលបំណងនៃវគ្គសិក្ខាសាលាផ្សព្វផ្សាយនេះគឺ (១)បង្កើនការយល់ដឹងឱ្យអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធយល់ច្បាស់អំពីគោលបំណង និងវិធានការនៃផែនការ។(២)ពង្រឹងសមត្ថភាពដោយផ្តល់ចំណេះដឹង និងជំនាញដល់មន្ត្រីថ្នាក់ក្រោមជាតិ ដើម្បីអនុវត្តការការពារកុមារបានប្រសិទ្ធភាព។ (៣)បង្កើតការចូលរួម និងជម្រុញឱ្យមានការចូលរួមទាំងធនធានបច្ចេកទេស និងថវិកាពីសហគមន៍ អង្គការដៃគូ និងស្ថាប័នពាក់ព័ន្ធ ថ្នាក់ក្រោមជាតិក្នុងការការពារកុមារ។

❤6