រដ្ឋបាលខេត្តកំពង់ចាម
10.2K subscribers
36.1K photos
1.86K videos
21 files
2.27K links
Download Telegram
អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញ អញ្ជើញចុះពិនិត្យ វឌ្ឍនភាពសំណង់ និងការស្ដារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រទឹកឆា

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាននិងអ្នក ពាក់ព័ន្ធ អញ្ជើញចុះពិនិត្យ វឌ្ឍនភាពសំណង់ទ្វារទឹក ប្រឡាយ និងការស្ដារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រទឹកឆាខាងលិច និងទឹកឆាខាងកើត ស្ថិតនៅក្នុងឃុំបឹងណាយ និងឃុំក្រូច ស្រុកព្រៃឈរ។

ដំណើរអញ្ជើញចុះពិនិត្យផ្ទាល់នេះ គឺដើម្បីជំរុញ និងធានាគុណភាពនៃការស្ថាបនាប្រព័ន្ធធារាសាស្ត្រដ៏មានសារៈសំខាន់មួយនេះ ឱ្យឆ្លើយតបទៅនឹងតម្រូវការទឹកស្រោចស្រពដំណាំកសិកម្មជូនប្រជាពលរដ្ឋ។

បើតាមបញ្ជាក់របស់មន្ត្រីជំនាញ បានឱ្យដឹងថា ការសាងសង់ និងជួសជុលប្រព័ន្ធធារាសាស្ត្រទឹកឆា គឺជាគម្រោងស្ដារឡើងវិញ ដែលបានចែកចេញជា ២ ប្រភេទរួមមាន៖ ១. ប្រព័ន្ធធារាសាស្ត្រទឹកឆាខាងកើត
ប្រឡាយបេតុង (C)៖ ចំនួន ២ ខ្សែ ប្រវែងស្មើនឹង ២ គីឡូម៉ែត្រ។ ប្រឡាយរងដី៖ ចំនួន ២ ខ្សែ ប្រវែងស្មើនឹង ១៧.៥០៥ គីឡូម៉ែត្រ។ សំណង់សិល្បការ (តូច-ធំ)៖ ចំនួន ១១៦ កន្លែង ដោយអាចផ្គត់ផ្គង់ និងស្រោចស្រពលើផ្ទៃដីកសិកម្មទំហំ ៩៧០ហិកតា ស្មើនិង១.២៦១គ្រួសារ។

២. ប្រព័ន្ធធារាសាស្ត្រទឹកឆាខាងលិច
ប្រឡាយបេតុង (A-B)៖ ចំនួន ៩ ខ្សែ ប្រវែងស្មើនឹង ៤.១២ គីឡូម៉ែត្រ។ សំណង់សិល្បការ (តូច-ធំ)៖ ចំនួន ៦១ កន្លែង។ ផលប្រយោជន៍៖ អាចស្រោចស្រពលើផ្ទៃដីកសិកម្មទំហំ ៩៥០ហិកតា ជូនប្រជាពលរដ្ឋចំនួន ១,២៧៦គ្រួសារ។

វឌ្ឍនភាពនៃការអនុវត្តគម្រោងគម្រោងសាងសង់នេះបានចាប់ផ្តើមបើកដ្ឋានការដ្ឋានកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ និងគ្រោងបញ្ចប់ទាំងស្រុងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ ដោយសម្រេចបានលទ្ធផលបច្ចុប្បន្នដូចខាងក្រោម៖
ការងារប្រឡាយរងដី និងប្រឡាយបេតុង៖ សម្រេចបាន ១០០% ការងារសំណង់សិល្បការ៖ សម្រេចបាន ៩០%។
តាមរយៈប្រព័ន្ធធារាសាស្ត្រទឹកឆា (លិច-កើត) នេះ វានឹងក្លាយជាកម្លាំងចលករដ៏មានសក្តានុពលក្នុងការជួយសម្រួលដល់ការធ្វើកសិកម្មរបស់ប្រជាពលរដ្ឋក្នុងស្រុកព្រៃឈរ ឱ្យទទួលបានទិន្នផលខ្ពស់ និងបង្កើនជីវភាពគ្រួសារកាន់តែប្រសើរឡើង។

ឯកឧត្តម អភិបាលខេត្ត បានចាត់ឱ្យមន្ត្រីជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ បន្តការតាមដាន ការអនុវត្តគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធខាងលើនេះ ឱ្យបានជាប់ជាប្រចាំ ដើម្បីសំណង់ធានាបាននូវគុណភាព និងការប្រើប្រាស់បានគង់វង្សយូរអង្វែង៕
❤7👏1
❤8
រដ្ឋបាលឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ចេញសេចក្ដីបំភ្លឺបកស្រាយ ការផ្សាយរបស់ទំព័រ Facebook "CK TV Online ព័ត៌មាន និងគណនី BDT TV Online" ដែលបានផ្សាយផ្ទាល់វីដេអូចោទប្រកាន់ថា ផ្លូវបេតុងក្នុងឃុំមានការប្រេះស្រាំ និងគ្មានមន្ត្រីជំនាញចុះពិនិត្យ
❤6👏1