រដ្ឋបាលខេត្តកំពង់ចាម
10.2K subscribers
36.1K photos
1.87K videos
21 files
2.27K links
Download Telegram
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យទីតាំងសាងសង់សាលាបុណ្យ នៅវត្តភ្នំប្រុស ក្នុងស្រុកកំពង់សៀម

(កំពង់ចាម)៖ នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំមន្ត្រីរាជការ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យទីតាំងសាងសង់សាលាបុណ្យថ្មីមួយ ស្ថិតនៅក្នុងបរិវេណវត្តសុវណ្ណគិរីរតនៈ ហៅ វត្តភ្នំប្រុស ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ព្រះធម្មសីលវង្សា ជិន សាវឿន ព្រះចៅអធិការវត្តសុវណ្ណគិរីរតនៈ (វត្តភ្នំប្រុស) បានមានសង្ឃដីកាថា ការសាងសង់សាលាបុណ្យនេះឡើង គឺក្នុងគោលបំណងដើម្បីទទួលស្វាគមន៍ពុទ្ធបរិស័ទជិតឆ្ងាយ ដែលអញ្ជើញមកធ្វើបុណ្យសាងកុសល ក្នុងកម្មវិធីបុណ្យផ្សេងៗទៅតាមប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ ព្រះតេជគុណបានបន្តទៀតថា ពិធីបញ្ចុះបឋមសិលាសាងសង់សាលាបុណ្យនេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះហើយ។

នាឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានណែនាំដល់ក្រុមការងារបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ឱ្យយកចិត្តទុកដាក់ខ្ពស់លើការរៀបចំហេដ្ឋារចនាសម្ព័ន្ធជុំវិញទីតាំងសាងសង់ ធានាសុវត្ថិភាព សោភ័ណភាព និងការថែរក្សាបរិស្ថានជុំវិញតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រមួយនេះ ដើម្បសម្រួលដល់ព្រះសង្ឃ ពុទ្ធបរិស័ទ និងភ្ញៀវទេសចរដែលមកធ្វើបុណ្យទាន និងកម្សាន្តផ្សេងៗ៕
👏4
❤5👏2