រដ្ឋបាលខេត្តកំពង់ចាម
10.3K subscribers
34.2K photos
1.7K videos
21 files
2.21K links
Download Telegram
អភិបាលខេត្តកំពង់ចាម អញ្ជើញជួបពិភាក្សាការងារ ជាមួយក្រុមការងារចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស​

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយក្រុមការងារចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស​ ដេីម្បីពង្រឹងការងារអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍​ និងច្បាប់ស្តីពីការងារ​ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។

ជំនួបនេះធ្វើឡើងក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងារអធិការកិច្ចហត្ថពលកម្មបរទេស ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ស្របតាមផែនការសកម្មភាព មុនពេលក្រុមការងារចុះប្រតិបត្តិការផ្ទាល់នៅតាមបណ្តារោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំឱ្យក្រុមការងារអន្តរក្រសួង បន្តកិច្ចសហការជិតស្និទ្ធជាមួយអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ដោយផ្តោតលើការចុះធ្វើអធិការកិច្ចចំពោះកម្មករ និយោជិតបរទេសដែលកំពុងធ្វើការ និងស្នាក់នៅជាក់ស្តែងតាមរោងចក្រ សហគ្រាសឱ្យបានច្បាស់លាស់។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញឱ្យអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច បង្កើនការស្រាវជ្រាវ និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធអេឡិចត្រូនិក (Online Scam) ដែលអាចលួចលាក់បង្កប់ធ្វើសកម្មភាពតាមទីតាំងរោងចក្រ សហគ្រាស ឬតំបន់សេដ្ឋកិច្ចពិសេស។ ឯកឧត្តមបានបញ្ជាក់ថា ប្រសិនបើមានទីតាំងណាគេចវេះ ឬមិនផ្តល់កិច្ចសហការ អាជ្ញាធរនឹងអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត។

ឯកឧត្តម អភិបាលខេត្ត បានវាយតម្លៃខ្ពស់ចំពោះ ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដែលកន្លងមកបានខិតខំរៀបចំផែនការការងារ និងដឹកនាំអនុវត្តកិច្ចប្រតិបត្តិការជំនាញ ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍ និងការណែនាំពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើឱ្យការគ្រប់គ្រងហត្ថពលកម្មបរទេសក្នុងខេត្តកំពង់ចាម សម្រេចបានលទ្ធផលល្អប្រសើរ នាពេលកន្លងមក៕
2
ពន្ធនាគារខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ខែកញ្ញា

កំពង់ចាម ៖ នៅព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំពន្ធនាគារខេត្តកំពង់ចាម។លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ២ ហ៊ុន ខី ប្រធានពន្ធនាគារខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារបន្តសម្រាប់ខែកញ្ញា ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ក្នុងពន្ធនាគារខេត្តកំពង់ចាម។

រូបភាព ៖ ពន្ធនាគារខេត្តកំពង់ចាម
Media is too big
VIEW IN TELEGRAM
អភិបាលខេត្តកំពង់ចាម ជួបពិភាក្សាជាមួយប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គនាយកដ្ឋានការងារ ដើម្បីពង្រឹងការងារអធិការកិច្ចហត្ថពលកម្មបរទេស
2
https://www.facebook.com/share/p/19PtU5py4F/

បណ្ដាញសង្គមផ្លូវការ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
👉ផេក-Page
https://www.facebook.com/share/1EtLp5FMsn/

👉ហ្វេសប៊ុក-F.b
https://www.facebook.com/share/1HW7FjRe2j/?mibextid=wwXIfr

👉តិកតុកTikTok
https://www.tiktok.com/@unchanda_official2?
👉X-Twitter ផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា

👉ផេក-Page ​ផ្លូវការរដ្ឋបាលខេត្ត
https://www.facebook.com/share/1JKYYxDayM/
👉ឆាណែលតេលេក្រាម-Telegram
https://t.me/kpcadmin
10👍2🙏2
នៅក្នុងសប្តាហ៍នេះ អង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ចាម បានទទួលប្លង់ចំនួន ១៧៧ ប័ណ្ណ ដើម្បីបន្តផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋយើង។

លេខទូរស័ព្ទបុគ្គលិកទទួល-ប្រគល់ឯកសារ
011 66 48 66/ 096 4444 178

#អង្គភាពច្រកចេញចូលតែមួយ
2