រដ្ឋបាលខេត្តកំពង់ចាម
10.3K subscribers
34.2K photos
1.7K videos
21 files
2.21K links
Download Telegram
នាព្រឹកថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកចំការលើ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្ស ប្រចាំខែសីហា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាព លោក សំ ពិសិដ្ឋ ប្រធានគណៈកម្មាធិការបក្សស្រុកចំការលើ និងលោក កុយ សាវុធ អនុប្រធានប្រចាំការគណៈកម្មាធិការគណបក្សស្រុក ស្ថិតនៅទីស្នាក់ការគណបក្សស្រុកចំការលើ។
Media is too big
VIEW IN TELEGRAM
អំណោយដ៍ថ្លៃថ្លារបស់ សម្តេច តេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានក្រុមការងារយុវជន តេជោ សប្បុរស និងសាលាអនុគណស្រុកព្រៃឈរ ប្រគល់ជូនវីរៈកងទ័ព នៅភូមិ ប្រាសាទ ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម
5
Media is too big
VIEW IN TELEGRAM
កម្រងវីដេអូអនុស្សាវរីយ៍ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្តកំពង់ចាម អញ្ជើញនាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា​ សម្រេចដោះស្រាយបញ្ហា​ និងបានជួយសម្រាលបន្ទុកលោកយាយ​ ប្រាក់​ ឡេង រស់នៅក្នុងឃុំស្វាយទាប​ ស្រុកចំការលេី។
7
Media is too big
VIEW IN TELEGRAM
សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦
2
Media is too big
VIEW IN TELEGRAM
ព្យាករណ៍អាកាសធាតុ និងកម្ពស់ទឹកក្នុងខេត្តកំពង់ចាមសម្រាប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦
👍3
ថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នាវេលាម៉ោង៧:០០ នាទីព្រឹក

មន្ត្រីសាលាខេត្តកំពង់ចាម បានបំពេញកាតព្វកិច្ចចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោក ជា សីលា នាយករដ្ឋបាលសាលាខេត្ត។ 🙏🇰🇭
3
Media is too big
VIEW IN TELEGRAM
អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពដំណាំប្រជាពលរដ្ឋ ដែលរងការខូចខាតដោយសារទឹកជំនន់
7
អភិបាលខេត្តកំពង់ចាម អញ្ជើញជួបពិភាក្សាការងារ ជាមួយក្រុមការងារចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស​

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយក្រុមការងារចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស​ ដេីម្បីពង្រឹងការងារអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍​ និងច្បាប់ស្តីពីការងារ​ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។

ជំនួបនេះធ្វើឡើងក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងារអធិការកិច្ចហត្ថពលកម្មបរទេស ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ស្របតាមផែនការសកម្មភាព មុនពេលក្រុមការងារចុះប្រតិបត្តិការផ្ទាល់នៅតាមបណ្តារោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំឱ្យក្រុមការងារអន្តរក្រសួង បន្តកិច្ចសហការជិតស្និទ្ធជាមួយអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ដោយផ្តោតលើការចុះធ្វើអធិការកិច្ចចំពោះកម្មករ និយោជិតបរទេសដែលកំពុងធ្វើការ និងស្នាក់នៅជាក់ស្តែងតាមរោងចក្រ សហគ្រាសឱ្យបានច្បាស់លាស់។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញឱ្យអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច បង្កើនការស្រាវជ្រាវ និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធអេឡិចត្រូនិក (Online Scam) ដែលអាចលួចលាក់បង្កប់ធ្វើសកម្មភាពតាមទីតាំងរោងចក្រ សហគ្រាស ឬតំបន់សេដ្ឋកិច្ចពិសេស។ ឯកឧត្តមបានបញ្ជាក់ថា ប្រសិនបើមានទីតាំងណាគេចវេះ ឬមិនផ្តល់កិច្ចសហការ អាជ្ញាធរនឹងអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត។

ឯកឧត្តម អភិបាលខេត្ត បានវាយតម្លៃខ្ពស់ចំពោះ ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដែលកន្លងមកបានខិតខំរៀបចំផែនការការងារ និងដឹកនាំអនុវត្តកិច្ចប្រតិបត្តិការជំនាញ ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍ និងការណែនាំពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើឱ្យការគ្រប់គ្រងហត្ថពលកម្មបរទេសក្នុងខេត្តកំពង់ចាម សម្រេចបានលទ្ធផលល្អប្រសើរ នាពេលកន្លងមក៕
2