រដ្ឋបាលខេត្តកំពង់ចាម
10.3K subscribers
34.2K photos
1.71K videos
21 files
2.21K links
Download Telegram
អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពដំណាំប្រជាពលរដ្ឋ ដែលរងការខូចខាតដោយសារទឹកជំនន់

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពដំណាំរួមផ្សំរបស់ប្រជាពលរដ្ឋ នៅក្នុងឃុំកោះរកា និងឃុំកោះទន្ទឹម ស្រុកកំពង់សៀម ដែលរងការខូចខាតដោយសារទឹកជំនន់ទន្លេមេគង្គ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ឱ្យដឹងថា តាមការចុះពិនិត្យជាក់ស្តែង បានបង្ហាញថា ដំណាំរបស់ប្រជាកសិករជាង ២០០គ្រួសារ ត្រូវបានទឹកជំនន់លិចលង់ ជាពិសេសដំណាំពោត ដែលបណ្តាលឱ្យខូចខាតលើផ្ទៃដីប្រមាណ ជាង ៣០០ហិកតា។

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ចាម កំពុងចាត់ឱ្យមន្ត្រីជំនាញធ្វើបច្ចុប្បន្នភាព អំពីស្ថានភាពដំណាំដែលរងការខូចខាតនៅទូទាំងខេត្ត ដើម្បីវាយតម្លៃ និងពិនិត្យលទ្ធភាពស្នើសុំជំនួយជាស្បៀងអាហារ ឬពូជដំណាំ សម្រាប់ជួយសម្រួលដល់ជីវភាព និងការស្តារផលិតកម្មរបស់ប្រជាកសិករដែលរងផលប៉ះពាល់ពីទឹកជំនន់។

ការចុះពិនិត្យនេះ ក៏ជាផ្នែកមួយនៃការតាមដានស្ថានភាពផលដំណាំ និងស្វែងរកវិធានការសមស្រប ដើម្បីជួយដល់ប្រជាកសិករដែលកំពុងប្រឈមនឹងការខូចខាតផលដំណាំ ដោយសារការជន់លិចពីទឹកទន្លេមេគង្គ។
6👏1
6👏1
Media is too big
VIEW IN TELEGRAM
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្តកំពង់ចាម អញ្ជើញនាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា​ សម្រេចដោះស្រាយបញ្ហា​ និងបានជួយសម្រាលបន្ទុកលោកយាយ​ ប្រាក់​ ឡេង​ ក្នុងឃុំស្វាយទាប​ ស្រុកចំការលេី​។
10👏1
Forwarded from រដ្ឋបាលខេត្តកំពង់ចាម (ជួន រតនាវង្ស (ចៅ វង្ស)🇰🇭)
9👏4👍2
Media is too big
VIEW IN TELEGRAM
ក្នុងដំណើរអញ្ជើញចុះពិនិត្យស្ថានភាពដំណាំរួមផ្សំរបស់ប្រជាពលរដ្ឋ នៅក្នុងឃុំកោះរកា និងឃុំកោះទន្ទឹម ស្រុកកំពង់សៀម ដែលរងការខូចខាតដោយសារទឹកជំនន់ទន្លេមេគង្គ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ឱ្យដឹងថា តាមការចុះពិនិត្យជាក់ស្តែង បានបង្ហាញថា ដំណាំរបស់ប្រជាកសិករជាង ២០០គ្រួសារ ត្រូវបានទឹកជំនន់លិចលង់ ជាពិសេសដំណាំពោត ដែលបណ្តាលឱ្យខូចខាតលើផ្ទៃដីប្រមាណ ជាង ៣០០ហិកតា។

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ចាម កំពុងចាត់ឱ្យមន្ត្រីជំនាញធ្វើបច្ចុប្បន្នភាព អំពីស្ថានភាពដំណាំដែលរងការខូចខាតនៅទូទាំងខេត្ត ដើម្បីវាយតម្លៃ និងពិនិត្យលទ្ធភាពស្នើសុំជំនួយជាស្បៀងអាហារ ឬពូជដំណាំ សម្រាប់ជួយសម្រួលដល់ជីវភាព និងការស្តារផលិតកម្មរបស់ប្រជាកសិករដែលរងផលប៉ះពាល់ពីទឹកជំនន់។
8👏3👍1
នៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំការងារចាំបាច់មួយចំនួនរបស់គណបក្ស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស និង សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស ស្ថិតនៅសាលប្រជុំ វិមាន៧មករា រាជធានីភ្នំពេញ។
5