រដ្ឋបាលខេត្តកំពង់ចាម
10.3K subscribers
34.3K photos
1.71K videos
21 files
2.21K links
Download Telegram
នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦
ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការអនុវត្តសាកល្បងគោលនយោបាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកកម្រិតរោងចក្រ។ កិច្ចប្រជុំធ្វើនៅសាលប្រជុំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពី លោក អ៊ីម ពិសិដ្ឋ ប្រធានគ្រប់គ្រងគម្រោង នៃអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP), លោក អភិបាលរងស្រុកពាក់ព័ន្ធ ,ស្នងការរងខេត្តទទួលផែន , ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត , នាយករងរដ្ឋបាលសាលាខេត្ត , នាយកទីចាត់ការអន្ដរវិស័យសាលាខេត្ត និងមន្ត្រីផងដែរ។
8
សេចក្តីជូនដំណឹងដល់សិស្ស និស្សិតយុវជនទាំងអស់ជ្រាបថា៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការជ្រើសរើសពលទាហាន ដើម្បីបំពេញក្របខណ្ឌក្នុងកងរាជអាវុធហត្ថ
5
ក្នុងដំណើរអញ្ជើញបំពេញបេសកកម្មនៅ ស្រុកចំការលើ នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត អមដំណើរដោយលោក សំ ពិសិដ្ឋ អភិបាលស្រុក ចំការលើ និងសហការី អញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប៧ថ្ងៃ និង១០០ថ្ងៃ ឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ ឧបាសិកា ណាំ សុឹង ដែលបានទទួលអនិច្ចកម្ម កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ក្នុងជន្មាយុ៩២ឆ្នាំ ដោយ ជរាពាធ ស្ថិតនៅភូមិស្ពឺលិច ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។

ឯកឧត្តម អភិបាលខេត្ត បានឧទ្ទិសបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធ ឧបាសិកា ណាំ សុឹង បានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
7🙏7👏2
8👍2👏2
អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពដំណាំប្រជាពលរដ្ឋ ដែលរងការខូចខាតដោយសារទឹកជំនន់

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពដំណាំរួមផ្សំរបស់ប្រជាពលរដ្ឋ នៅក្នុងឃុំកោះរកា និងឃុំកោះទន្ទឹម ស្រុកកំពង់សៀម ដែលរងការខូចខាតដោយសារទឹកជំនន់ទន្លេមេគង្គ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ឱ្យដឹងថា តាមការចុះពិនិត្យជាក់ស្តែង បានបង្ហាញថា ដំណាំរបស់ប្រជាកសិករជាង ២០០គ្រួសារ ត្រូវបានទឹកជំនន់លិចលង់ ជាពិសេសដំណាំពោត ដែលបណ្តាលឱ្យខូចខាតលើផ្ទៃដីប្រមាណ ជាង ៣០០ហិកតា។

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ចាម កំពុងចាត់ឱ្យមន្ត្រីជំនាញធ្វើបច្ចុប្បន្នភាព អំពីស្ថានភាពដំណាំដែលរងការខូចខាតនៅទូទាំងខេត្ត ដើម្បីវាយតម្លៃ និងពិនិត្យលទ្ធភាពស្នើសុំជំនួយជាស្បៀងអាហារ ឬពូជដំណាំ សម្រាប់ជួយសម្រួលដល់ជីវភាព និងការស្តារផលិតកម្មរបស់ប្រជាកសិករដែលរងផលប៉ះពាល់ពីទឹកជំនន់។

ការចុះពិនិត្យនេះ ក៏ជាផ្នែកមួយនៃការតាមដានស្ថានភាពផលដំណាំ និងស្វែងរកវិធានការសមស្រប ដើម្បីជួយដល់ប្រជាកសិករដែលកំពុងប្រឈមនឹងការខូចខាតផលដំណាំ ដោយសារការជន់លិចពីទឹកទន្លេមេគង្គ។
6👏1