រដ្ឋបាលខេត្តកំពង់ចាម
10.3K subscribers
34.2K photos
1.71K videos
21 files
2.21K links
Download Telegram
Media is too big
VIEW IN TELEGRAM
ក្រសួងកិច្ចការនារី សហការជាមួយអាជ្ញាធរខេត្តកំពង់ចាម បើកសិក្ខាសាលាលើកកម្ពស់ការយល់ដឹងស្តីពី «ស្រ្តី សន្តិភាព និងសន្តិសុខ» នៅថ្នាក់ក្រោមជាតិ
Media is too big
VIEW IN TELEGRAM
ឯកឧត្តម អ៊ុន ចាន់ដា នាំអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ជម្លៀសមកទួលសុវត្ថិភាពសរុប ១៥៨ គ្រួសារ នៅ ៣ ទ៏តាំងក្នុង ស្រុកកំពង់សៀម និងស្រុក ស្ទឹងត្រង់
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំអភិបាលរងខេត្ត នាយករដ្ឋបាល កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្ទីរ-អង្គភាពពាក់ព័ន្ធ អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅសាលប្រជុំវិមានសន្តិភាព រាជធានីភ្នំពេញ និងតាមរយៈប្រព័ន្ធវីដេអូ (ZOOM)។

កិច្ចប្រជុំបានពិភាក្សា និងអនុម័ត លើរបៀបវារៈចំនួន៥៖

១-សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពពាក់កណ្តាលអាណត្តិ នៃការអនុវត្ត គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០។

២-របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់ រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

៣-របាយការណ៍វឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយ អាទិភាព និងវិធានការគន្លឹះក្នុងវិស័យសុខាភិបាល។

៤-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសាសេប៊ូស្តីពី វិសោធនកម្មធម្មនុញ្ញអាស៊ាន។

៥-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិនៃលេខាធិការដ្ឋាន បុគ្គលិក និងតំណាងរបស់ សមាជិកនៃសន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្ត នៅអាស៊ី (CICA)។
1
8