នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម ទុយ ស៊ីផាន់ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមហ៊ុន យូ ភី អាលុយមីនៀមមេនូហ្វេកធីរីង (ខេមបូឌា) ឯ.ក ដើម្បីចុះទស្សនកិច្ចពីសង្វាក់ការងាររបស់ក្រុមហ៊ុន និង ជួបសំណេះសំណាលជាមួយតំណាងសហជីពបងប្អូនកម្មករ ដោយមានការចូលរួមពី លោកអភិបាលរងស្រុក លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ អាជ្ញាធរមូលដ្ឋាន និងបងប្អូនកម្មករ ។
Media is too big
VIEW IN TELEGRAM
ទឹកទន្លេមេគង្គខេត្តកំពង់ចាម បន្តស្រកចុះ ០,២៤ម៉ែត្រ ខណៈជំនន់បានប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធ និងលំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួន
នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ គង់ សូរីតា រដ្ឋលេខាធិការក្រសួងកិច្ចការនារីបានអញ្ជើញជាគណៈអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងស្តីពី «របៀបវារៈ ស្រ្តី សន្តិភាព និងសន្តិសុខ» នៅថ្នាក់ក្រោមជាតិ ។ សិក្ខាសាលាបានធ្វើនៅសណ្ឋាគារ LBN អេស៊ានក្រុងកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី លោកស្រី ប្រធានមន្ទីរកិច្ចការនារីខេត្ត តំណាងអាជ្ញាធរ តំណាងស្នងការនគរបាលខេត្ត មន្ត្រីសាលាខេត្ត មន្ទីរ អង្គភាព អង្គការដៃគូ និងភាគីពាក់ព័ន្ធជាច្រើនរូបផងដែរ។
លោកជំទាវ គង់ សូរីតា រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានថ្លែងថា សិក្ខាសាលានេះ ផ្តោតសំខាន់លើគោលបំណងយុទ្ធសាស្ត្រក្នុងការបង្កើនការយល់ដឹងឱ្យកាន់តែស៊ីជម្រៅអំពីរបៀបវារៈស្តីពី ស្រ្តី សន្តិភាព និងសន្តិសុខ ដល់មន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងលើកកម្ពស់កិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីពង្រឹងការទទួលខុសត្រូវក្នុងការរៀបចំ និងអភិវឌ្ឍផែនការសកម្មភាពជាតិស្តីពី ស្រ្តី សន្តិភាព និងសន្តិសុខ នៅកម្ពុជា ថែមទាំងបង្កើនការយល់ដឹងលើការរកឃើញសំខាន់ៗដែលបានមកពីការវិភាគស្ថានភាពជាក់ស្តែង តាមរយៈភស្តុតាង បញ្ហាប្រឈម និងមេរៀនដែលទទួលបានកន្លងមក។
នៅក្នុងឱកាសនោះ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត បានលើកឡើងថា ការរៀបចំសិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការផ្លាស់ប្តូរ និងបង្កើនការយល់ដឹងដល់អាជ្ញាធរថ្នាក់ក្រោមជាតិ។ លោកជំទាវ បានគូសបញ្ជាក់ថា ស្ត្រីគឺជាកម្លាំងចលករយ៉ាងសំខាន់មិនអាចខ្វះបានក្នុងការថែរក្សាសន្តិភាព ការពារសន្តិសុខសង្គម និងការអភិវឌ្ឍសហគមន៍ ហើយរដ្ឋបាលខេត្តកំពង់ចាម នឹងបន្តគាំទ្រយ៉ាងពេញទំហឹងដល់ការអនុវត្តផែនការសកម្មភាពជាតិស្តីពី ស្រ្តី សន្តិភាព និងសន្តិសុខ ដើម្បីធានាថាស្រ្តីទទួលបានកិច្ចការពារ ការលើកកម្ពស់សិទ្ធិ និងមានឱកាសចូលរួមស្មើមុខស្មើប្រៀបក្នុងគ្រប់កម្រិតនៃការធ្វើសេចក្តីសម្រេចចិត្ត។
ជាមួយគ្នានោះ ក្រសួងកិច្ចការនារី និងរដ្ឋបាលខេត្តកំពង់ចាម បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តលើកកម្ពស់តួនាទី សិទ្ធិ និងការចូលរួមរបស់ស្ត្រីក្នុងកិច្ចការសន្តិភាព និងសន្តិសុខសង្គមឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់៕

👏3