រដ្ឋបាលខេត្តកំពង់ចាម
10.3K subscribers
34.4K photos
1.72K videos
21 files
2.22K links
Download Telegram
អភិបាលខេត្តកំពង់ចាម អមដំណើររដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកជំនន់ទន្លេមេគង្គ និងផលប៉ះពាល់ដល់ប្រជាពលរដ្ឋ

(កំពង់ចាម)៖ នាព្រឹកថ្ងៃពុធ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត និងមន្ត្រីពាក់ព័ន្ធ អមដំណើរ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកជំនន់ទន្លេមេគង្គ និងផលប៉ះពាល់ដល់ប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

សូមជម្រាបថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ឥទ្ធិពលព្យុះ និងប្រព័ន្ធសម្ពាធទាបដែលកើតមាននៅភាគខាងលើនៃអាងទន្លេមេគង្គ បានបណ្តាលឱ្យតំបន់រងទឹកភ្លៀងក្នុងប្រទេសថៃ ឡាវ វៀតណាម និងកម្ពុជា មានភ្លៀងធ្លាក់ច្រើន។ ស្ថានភាពនេះបានធ្វើឱ្យកម្ពស់ទឹកទន្លេមេគង្គហក់ឡើងខ្លាំង បណ្តាលឱ្យជន់លិចតំបន់មួយចំនួននៅតាមដងទន្លេមេគង្គផ្នែកខាងលើ ក្នុងខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ដោយសារទឹកទន្លេមេគង្គបានហក់ឡើងជាបន្តបន្ទាប់ បណ្តាលឱ្យច្រាំងទន្លេមេគង្គជាច្រើនកន្លែងក្នុងភូមិសាស្ត្រខេត្តកំពង់ចាមរងការស្រុតបាក់ ដែលបានប៉ះពាល់ដល់លំនៅឋាន និងចម្ការដំណាំរបស់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ក្នុងរយៈពេល២ថ្ងៃចុងក្រោយនេះ កម្ពស់ទឹកទន្លេមេគង្គបានស្រកចុះបន្តិច មកនៅត្រឹម ១៣,៩០ម៉ែត្រ ខណៈកម្រិតប្រកាសឱ្យប្រុងប្រយ័ត្នមានកម្ពស់ ១៥,២០ម៉ែត្រ។ ទន្ទឹមនឹងនេះ ទឹកទន្លេបានហូរចូលព្រែកចំនួន៤០ ក្នុងចំណោមព្រែកសរុប៤១។

ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា រដ្ឋបាលខេត្តបានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ ព្រែក និងបឹងបួរ ឱ្យបង្កើនការប្រុងប្រយ័ត្ន ដោយតាមដានស្ថានភាពទឹកជាប្រចាំ និងមើលថែសមាជិកគ្រួសារ ជាពិសេសកុមារតូចៗ កុំឱ្យលេងទឹក ឬធ្វើដំណើរទៅកាន់ទីកន្លែងដែលមានហានិភ័យ។
ប្រជាពលរដ្ឋអាចទំនាក់ទំនងតាមលេខទូរស័ព្ទ ១២៩៤ ដើម្បីទទួលបានព័ត៌មាន ស្នើសុំអន្តរាគមន៍ ឬទាក់ទងអាជ្ញាធរដោយផ្ទាល់សម្រាប់ការជួយសង្គ្រោះ និងទៅកាន់ទីទួលសុវត្ថិភាពដែលបានរៀបចំរួចចំនួន ១៧៨កន្លែង នៅទូទាំងខេត្ត។

ជាមួយគ្នានោះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងកោតសរសើរចំពោះរដ្ឋបាលខេត្តកំពង់ចាម ដែលបានរៀបចំវិធានការ និងយុទ្ធសាស្ត្រផ្សេងៗប្រកបដោយប្រសិទ្ធភាព ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ ស្ទឹង បឹង និងព្រែក និងកំពុងប្រឈមនឹងគ្រោះទឹកជំនន់។

លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា តាមស្ថិតិរបស់ក្រសួង ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៩ កម្ពស់ទឹកទន្លេមេគង្គនៅកម្ពុជាតែងតែឡើងខ្ពស់។ ប៉ុន្តែក្នុងរយៈពេល៥ឆ្នាំចុងក្រោយ គឺចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ កម្ពស់ទឹកទន្លេមេគង្គមានកម្រិតទាប មិនបណ្តាលឱ្យលិចលង់ដល់ភូមិឋានប្រជាពលរដ្ឋ និងមិនប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធជាធ្ងន់ធ្ងរ។

ដោយឡែក នៅឆ្នាំ២០២៦នេះ លំហូរទឹកទន្លេមេគង្គមានការប្រែប្រួលខ្លាំងខុសពីធម្មតា ដោយកម្ពស់ទឹកបានហក់ឡើងខ្ពស់នៅផ្នែកខាងលើ រហូតដល់កម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន និងបណ្តាលឱ្យមានការជន់លិចនៅតំបន់មួយចំនួនតាមដងទន្លេមេគង្គ។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ឥទ្ធិពលនៃបាតុភូតអែលនីញ៉ូ បានធ្វើឱ្យអាកាសធាតុមានការប្រែប្រួលខ្លាំង។ ជាក់ស្តែង គិតត្រឹមចុងខែសីហា ឆ្នាំ២០២៦នេះ មានព្យុះរហូតដល់២១កើតឡើងរួចហើយ ខណៈជាធម្មតា ចំនួននេះតែងកើតឡើងនៅក្នុងខែកញ្ញា ឬខែតុលា។

ម្យ៉ាងវិញទៀត សីតុណ្ហភាពកាន់តែកើនឡើងខ្ពស់ ដោយតំបន់ខ្លះមានភ្លៀងធ្លាក់ខ្លាំង ខណៈតំបន់ខ្លះទៀតពុំសូវមានភ្លៀង ដែលបង្ហាញពីការបែងចែកទឹកភ្លៀងមិនស្មើគ្នា។ ភាគច្រើន ភ្លៀងធ្លាក់នៅតំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ ខណៈតំបន់ទំនាបកណ្តាលមិនសូវមានភ្លៀង ដែលអាចបណ្តាលឱ្យប្រឈមនឹងគ្រោះរាំងស្ងួត ទោះបីស្ថិតក្នុងរដូវវស្សាក៏ដោយ៕
6
6👍2👏2
6👍2👏2
5👍2👏2
Media is too big
VIEW IN TELEGRAM
អាជ្ញាធរ​ខេត្តកំពង់​ចាម​ បន្តយកអំណោយមនុស្សធម៍របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ទៅផ្តល់ជូនគ្រួសាររងគ្រោះដោយទឹកជំនន់ក្នុងស្រុកកំពង់សៀម​ និងស្រុកស្ទឹងត្រង់
3
នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាពិនិត្យលើការងារសាងសង់បង្គោលភ្លើងបំភ្លឺប្រើថាមពល ពីពន្លឺព្រះអាទិត្យតាមបណ្ដាញផ្លូវសាធារណៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា នៅសាលប្រជុំអាជ្ញាធរអគ្គិសនីកម្ពុជា ។ ក្នុងកិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងរាជធានី ខេត្តពាក់ព័ន្ធទាំង១៣, តំណាងក្រសួងរ៉ែ និងថាមពល, តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន, លោកប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការគ្រប់គ្រងគម្រោងសាងសង់និងត្រួតពិនិត្យការងារដំឡើងប្រព័ន្ធអំពូលភ្លើងបំភ្លឺសូឡា, ប្រធានក្រុមហ៊ុន EM Construction Import Export Co,Ltd និងប្រធានក្រុមហ៊ុនស្ថាបត្យកម្ម M Achitect and Construction ផងដែរ ។
3
Media is too big
VIEW IN TELEGRAM
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ ១៥៨គ្រួសារ នៅស្រុកកំពង់សៀម និងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
8👍2🙏2
បងប្អូនអាជីវករ ញញឹមសប្បាយរីករាយ ទទួលយកសេវាដល់ទីតាំងដោយភ្នាក់ងារប្រៃសណីយ៍របស់អង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ចាម ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។

#អង្គភាពច្រកចេញចូលតែមួយ
4👍1👏1
6👏4👍2
Media is too big
VIEW IN TELEGRAM
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ ១៥៨គ្រួសារ នៅស្រុកកំពង់សៀម និងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
2😁1
នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម ទុយ ស៊ីផាន់ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមហ៊ុន យូ ភី អាលុយមីនៀមមេនូហ្វេកធីរីង (ខេមបូឌា) ឯ.ក ដើម្បីចុះទស្សនកិច្ចពីសង្វាក់ការងាររបស់ក្រុមហ៊ុន និង ជួបសំណេះសំណាលជាមួយតំណាងសហជីពបងប្អូនកម្មករ ដោយមានការចូលរួមពី លោកអភិបាលរងស្រុក លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ អាជ្ញាធរមូលដ្ឋាន និងបងប្អូនកម្មករ ។