រដ្ឋបាលខេត្តកំពង់ចាម
10.3K subscribers
34.5K photos
1.73K videos
21 files
2.22K links
Download Telegram
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A

(ខេត្តក្រចេះ)៖ តបតាមការអញ្ជើញរបស់រដ្ឋបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅភូមិផ្សារវែង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។

សូមបញ្ជាក់ជូនថា កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ដែលត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ ត្រូវបានកសាង និងស្តារឡើងវិញដោយប្រើប្រាស់សរុបប្រមាណ ៤៤,៩៤ លានដុល្លារអាមេរិក ក្រោមក្របខ័ណ្ឌឥណទានសម្បទានរបស់ធនាគារពិភពលោក ដើម្បីធ្វើជាផ្លូវយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចយ៉ាងសំខាន់ ដោយតភ្ជាប់បណ្តាញផ្លូវជាតិនានា សម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូន និងវិស័យទេសចរណ៍នៅក្នុងភូមិសាស្ត្រខេត្តក្រចេះ និងតំបន់ជុំវិញឱ្យកាន់តែមានភាពប្រទាក់ក្រឡា និងមានភាពឆាប់រហ័ស ងាយស្រួល។
4
6
អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលមួយកន្លែងទៀត និងត្រូវលេចចេញរូបរាង នាពេលឆាប់ៗ ខាងមុខនេះ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម

ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលា សាងសង់អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នុរដំបង នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ក្រសួងមហាផ្ទៃ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពីលោក ឆាយ វ៉ាន់សី ប្រធានក្រុមប្រឹក្សាស្រុក និងលោក សុីម គង់ អភិបាល នៃគណៈអភិបាលស្រុកជើងព្រៃ និងមានការអញ្ជើញចូលរួមពី លោកស្នងការរង លោកនាយការិយាល័យ លោកអធិការ-អធិការរង លោកនាយប៉ុស្តិ៍-នាយរងប៉ុស្ដិ៍ លោកមេឃុំ មេភូមិ លោកតា លោកយាយ និងបងប្អូនប្រជាការពារ ក្នុងឃុំខ្នុរដំបង ។

សូមបញ្ជាក់ថា អាគារប៉ុស្តិ៍នគរបាលមួយនេះ មានទំហំទទឹង ១១ម៉ែត្រ និងបណ្ដោយ ៩ម៉ែត្រ សាងសង់ដោយក្រុមជាងជំនាញ ស្របតាមលក្ខណៈ បច្ចេសទេសត្រឹមត្រូវ ជាទម្រង់អាគាររដ្ឋបាល ដើម្បីផ្ដល់ភាពងាយស្រួលដល់ការបំពេញការងារប្រចាំថ្ងៃ និងការស្នាក់នៅ ហូបចុក សម្រាប់កងកម្លាំងនៅប្រចាំការ ពិសេសការផ្ដល់សេវាសំណូមពរ និងសេវាចាំបាច់របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន កាន់តែឆាប់រហ័ស ។

ស្ថិតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ក៏បានចែកជូននូវ ក្រមា និងថវិកា ជូនលោកតា លោកយាយ ចំនួន២០នាក់ ក្នុងម្នាក់ៗ ទទួលបាន ក្រមា ចំនួន១ និងថវិកា ចំនួន ២មុឺនរៀល ព្រមទាំងបងប្អូនប្រជាការពារ ចំនួន១០នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ចំនួន ១មុឺនរៀល ផងដែរ៕
3👍1