រដ្ឋបាលខេត្តកំពង់ចាម
10.3K subscribers
34.5K photos
1.73K videos
21 files
2.22K links
Download Telegram
ដោយមានការណែនាំពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ជុំវិញការពង្រឹងសុវត្ថិភាពជូនប្រជាពលរដ្ឋ នារដូវទឹកជំនន់ នៅល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ លោក ហេង ហ៊ុន ប្រធានក្រុមប្រឹក្សាស្រុក និង លោក យី វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះត្រួតពិនិត្យបណ្ដោយផ្លូវ៧០បេ នៅចំណុចលូ២ ភូមិទួលកំពត ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន។

+ បញ្ហាដែលបានកើតឡើង៖ ទឹកជំនន់ដែលហូរកាត់ផ្លូវ បានធ្វើឱ្យផ្លូវបេតុងស្រុតនៅចំពាក់កណ្ដាលផ្លូវ ធ្វើឱ្យទំហំខូចខាតមានមុខកាត់ ១ម៉ែត្រការ៉េ និងជម្រៅ ១ម៉ែត្រ។

+ ដំណោះស្រាយ៖ ក្រោយកើតហេតុ កម្លាំងប្រចាំការទទួលគោលការណ៍ផ្អាកចរាចរណ៍ជាបណ្ដោះអាសន្នចំពោះរថយន្តគ្រប់ប្រភេទ។ លោកអភិបាល បានចុះដល់ទីតាំងភ្លាមៗ នឹងចាត់ចែងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ប្រជាការពារ និងមានការចូលរួមពីប្រជាពលរដ្ឋ ច្រកខ្សាច់ក្នុងបេតូចៗ ដើម្បីដាក់បំពេញកន្លែងស្រុត និងដាក់បេខ្សាច់ទប់មុខទឹកហូរចំកន្លែងស្រុតនោះជាបណ្ដោះអាសន្ន ចៀសវាងការស្រុតកាន់តែមានទំហំធំជាងមុន។

ក្រោយមានការសហការពីកងកម្លាំង មន្ត្រីរាជការ ប្រជាការពារ និងប្រជាពលរដ្ឋ ការច្រកខ្សាច់ទប់ស្កាត់ការស្រុតផ្លូវនេះ បានបញ្ចប់នៅម៉ោង ៦ និង ១៥នាទីល្ងាច។
4
នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤

សកម្មភាពលោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ ដឹកនាំក្រុមការងារស្រុក ឃុំ សសយក យុវជន កម្លាំងប្រជាការពារ និងមានការនិមន្តចូលរួមពីព្រះអនុគណស្រុក ព្រះសង្ឃ ចុះជួបសំណេះសំណាល និងនាំយកអំណោយសម្ភារ ថវិកា និងជួយរុះរើផ្ទះប្រជាពលរដ្ឋប្រឈមបាក់ស្រុត ដោយសារទឹកជំនន់ទន្លេមេគង្គ និងចុះពិនិត្យស្ថានភាពបាក់ស្រុតច្រាំង ទន្លេ ស្ថិតនៅភូមិឬស្សីស្រុកលើ ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
4👍1
8👍2👏2
Media is too big
VIEW IN TELEGRAM
កម្ពស់ទឹកទន្លេមេគង្គខេត្តកំពង់ចាម បានស្រកចុះបន្តិច បើធៀបទៅនឹងថ្ងៃម្សិលមិញ
Media is too big
VIEW IN TELEGRAM
អាជ្ញាធរស្រុកស្រីសន្ធរ​ បន្តចុះជួយរុះរេីផ្ទះសម្បែងពលរដ្ឋប្រឈមការបាកស្រុតច្រាំងទន្លេ
Media is too big
VIEW IN TELEGRAM
អាជ្ញាធរស្រុកស្រីសន្ធរ​ បន្តចុះជួយរុះរេីផ្ទះសម្បែងពលរដ្ឋប្រឈមការបាកស្រុតច្រាំងទន្លេនៅឃុំឬស្សីស្រុក​ ខណៈបង្កដោយគ្រោះធម្មជាតិទឹកទន្លេមេគង្គឡេីង
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A

(ខេត្តក្រចេះ)៖ តបតាមការអញ្ជើញរបស់រដ្ឋបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅភូមិផ្សារវែង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។

សូមបញ្ជាក់ជូនថា កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ដែលត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ ត្រូវបានកសាង និងស្តារឡើងវិញដោយប្រើប្រាស់សរុបប្រមាណ ៤៤,៩៤ លានដុល្លារអាមេរិក ក្រោមក្របខ័ណ្ឌឥណទានសម្បទានរបស់ធនាគារពិភពលោក ដើម្បីធ្វើជាផ្លូវយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចយ៉ាងសំខាន់ ដោយតភ្ជាប់បណ្តាញផ្លូវជាតិនានា សម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូន និងវិស័យទេសចរណ៍នៅក្នុងភូមិសាស្ត្រខេត្តក្រចេះ និងតំបន់ជុំវិញឱ្យកាន់តែមានភាពប្រទាក់ក្រឡា និងមានភាពឆាប់រហ័ស ងាយស្រួល។
4