រដ្ឋបាលខេត្តកំពង់ចាម
10.3K subscribers
34.5K photos
1.73K videos
21 files
2.22K links
Download Telegram
នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយនាយកដ្ឋានអធិការកិច្ចជលផល អាជ្ញាធរស្រុកកង មាស និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្តៅ អមដំណើរឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដោយមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលចំនួន ៥ករណី ដោយរុះរើបំផ្លាញ ចោលនូវឧបករណ៍ខុសច្បាប់រួមមាន៖
#ករណីទី១
-ឧបករណ៍ស្បៃមុងចំនួន ១២មាត់
-របាំងស្បៃមុងប្រវែង ៨១០ម៉ែត្រ
-បង្គោលចម្រឹង ១៧៥ដើម
-ចាក់លែងកូនត្រី ៥៤គីឡូក្រាម
នៅចំណុចអ្នកតាប៉ោត ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។
#ករណីទី២
-ឧបករណ៍ស្បៃមុងចំនួន ១០មាត់
-របាំងស្បៃមុងប្រវែង ៦៧៥ម៉ែត្រ
-បង្គោលចម្រឹង ១៤៥ដើម
-ចាក់លែងកូនត្រី ៤៦គីឡូក្រាម
នៅចំណុចបឹងឈ្នាង ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។
#ករណីទី៣
-ឧបករណ៍ស្បៃមុងចំនួន ៨មាត់
-របាំងស្បៃមុងប្រវែង ៥៤៥ម៉ែត្រ
-បង្គោលចម្រឹង ១២០ដើម
-ចាក់លែងកូនត្រី ៣៧គីឡូក្រាម
នៅចំណុចបឹងដំរីឆ្លង ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។
#ករណីទី៤
-ឧបករណ៍ស្បៃមុងចំនួន ៧មាត់
-របាំងស្បៃមុងប្រវែង ៤៧០ម៉ែត្រ
-បង្គោលចម្រឹង ៩៥ដើម
-ចាក់លែងកូនត្រី ៣៥គីឡូក្រាម
នៅចំណុចចុងព្រែកខ្លាក្រទៀម ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។
#ករណីទី៥
-ឧបករណ៍រ៉ាវចំនួន ៤មាត់
-របាំងរ៉ាវ ប្រវែង ៥៥០ម៉ែត្រ
-បង្គោលចម្រឹងចំនួន ១៨៥ដើម
-ចាក់លែងត្រីចម្រុះទម្ងន់ ៣គីឡូក្រាម
នៅចំណុចចុងព្រែកខ្លាក្រទៀម ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។
3
ដោយមានការណែនាំពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ជុំវិញការពង្រឹងសុវត្ថិភាពជូនប្រជាពលរដ្ឋ នារដូវទឹកជំនន់ នៅល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ លោក ហេង ហ៊ុន ប្រធានក្រុមប្រឹក្សាស្រុក និង លោក យី វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះត្រួតពិនិត្យបណ្ដោយផ្លូវ៧០បេ នៅចំណុចលូ២ ភូមិទួលកំពត ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន។

+ បញ្ហាដែលបានកើតឡើង៖ ទឹកជំនន់ដែលហូរកាត់ផ្លូវ បានធ្វើឱ្យផ្លូវបេតុងស្រុតនៅចំពាក់កណ្ដាលផ្លូវ ធ្វើឱ្យទំហំខូចខាតមានមុខកាត់ ១ម៉ែត្រការ៉េ និងជម្រៅ ១ម៉ែត្រ។

+ ដំណោះស្រាយ៖ ក្រោយកើតហេតុ កម្លាំងប្រចាំការទទួលគោលការណ៍ផ្អាកចរាចរណ៍ជាបណ្ដោះអាសន្នចំពោះរថយន្តគ្រប់ប្រភេទ។ លោកអភិបាល បានចុះដល់ទីតាំងភ្លាមៗ នឹងចាត់ចែងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ប្រជាការពារ និងមានការចូលរួមពីប្រជាពលរដ្ឋ ច្រកខ្សាច់ក្នុងបេតូចៗ ដើម្បីដាក់បំពេញកន្លែងស្រុត និងដាក់បេខ្សាច់ទប់មុខទឹកហូរចំកន្លែងស្រុតនោះជាបណ្ដោះអាសន្ន ចៀសវាងការស្រុតកាន់តែមានទំហំធំជាងមុន។

ក្រោយមានការសហការពីកងកម្លាំង មន្ត្រីរាជការ ប្រជាការពារ និងប្រជាពលរដ្ឋ ការច្រកខ្សាច់ទប់ស្កាត់ការស្រុតផ្លូវនេះ បានបញ្ចប់នៅម៉ោង ៦ និង ១៥នាទីល្ងាច។
4
នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤

សកម្មភាពលោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ ដឹកនាំក្រុមការងារស្រុក ឃុំ សសយក យុវជន កម្លាំងប្រជាការពារ និងមានការនិមន្តចូលរួមពីព្រះអនុគណស្រុក ព្រះសង្ឃ ចុះជួបសំណេះសំណាល និងនាំយកអំណោយសម្ភារ ថវិកា និងជួយរុះរើផ្ទះប្រជាពលរដ្ឋប្រឈមបាក់ស្រុត ដោយសារទឹកជំនន់ទន្លេមេគង្គ និងចុះពិនិត្យស្ថានភាពបាក់ស្រុតច្រាំង ទន្លេ ស្ថិតនៅភូមិឬស្សីស្រុកលើ ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
4👍1
8👍2👏2