ថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៧:០០នាទីព្រឹក
មន្ត្រីសាលាខេត្តកំពង់ចាម បានបំពេញកាតព្វកិច្ចចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា🙏🇰🇭

Media is too big
VIEW IN TELEGRAM
ទឹកទន្លេមេគង្គបន្តហក់ឡើងកម្ពស់ ១៤,០៨ម៉ែត្រ
អភិបាលខេត្តកំពង់ចាម អំពាវនាវពលរដ្ឋរស់នៅតាមដងទន្លេ ព្រែក បឹងបួរ បង្កើនការប្រុងប្រយ័ត្ន

👏3
អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យបទបង្ហាញ ស្តីពីការប្រើប្រាស់ដីទីក្រុង និងតំបន់ប្រជុំជន ក្នុងខេត្តកំពង់ចាម
(កំពង់ចាម)៖ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្តកំពង់ចាម ដើម្បីពិនិត្យ និងពិភាក្សាលើបទបង្ហាញស្តីពី ផែនការប្រើប្រាស់ដីទីក្រុង និងតំបន់ប្រជុំជន ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។ កិច្ចប្រជុំ ធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល អភិបាល អភិបាលរងក្រុង-ស្រុក ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ទីរជំនាញពាក់ព័ន្ធ ត្រូវរៀបចំស្លាយ (Slides) សម្រាប់ធ្វើបទបង្ហាញ ការពារ និងរាយការណ៍អំពីផែនការប្រើប្រាស់ដីធ្លីនេះ ជូនថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បី សុំការផ្តល់យោបល់ និងការអនុម័តជាផ្លូវការពីថ្នាក់ក្រសួង មុននឹងដាក់ឱ្យអនុវត្តផែនការនគរូបនីយកម្មនេះជាផ្លូវការបង្ហាញឱ្យបានច្បាស់លាស់នូវទិន្នន័យ ប្លង់សុរិយោដី ចក្ខុវិស័យអភិវឌ្ឍន៍ និងសូចនាករ នៃការប្រើប្រាស់ដីធ្លី។
ឯកឧត្តម អភិបាលខេត្ត បានគូសបញ្ជាក់បន្ថែមថា បទបង្ហាញនេះត្រូវតែឆ្លុះបញ្ចាំងពីសក្តានុពលពិតប្រាកដរបស់ខេត្តកំពង់ចាម និងស្របតាមបទដ្ឋានបច្ចេកទេសរបស់ក្រសួង ដើម្បីធានាថា ការរៀបចំដែនដី និងការអភិវឌ្ឍក្នុងខេត្តកំពង់ចាម ប្រព្រឹត្តទៅដោយរលូន មានសណ្តាប់ធ្នាប់ និងមានចក្ខុវិស័យវិស័យវែងឆ្ងាយ៕

❤3