រដ្ឋបាលខេត្តកំពង់ចាម
10.3K subscribers
34.1K photos
1.69K videos
21 files
2.21K links
Download Telegram
កិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែសីហា និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការបក្សឃុំបុស្សខ្នុរ

​នាព្រឹកថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២៦ នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម មានកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែសីហា និងលើកទិសដៅការងារបន្ត ក្រោមអធិបតីភាព ឯកឧត្តម ងួន វិទូ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ បុស្សខ្នុរ ស្ថិតនៅទីស្នាក់ការឃុំបុសខ្នុរ។

​កិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះស្មារតីលះបង់ និងការខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ ក្នុងការចុះចិញ្ចឹមចលនានយោបាយ ការផ្តល់សេវាសាធារណៈ និងការដោះស្រាយរាល់ទុក្ខកង្វល់របស់ប្រជាពលរដ្ឋបានទាន់ពេលវេលា។
​ខ្លឹមសារសំខាន់ៗនៃកិច្ចប្រជុំ៖
• ​វាយតម្លៃខ្ពស់លើលទ្ធផលការងារចុះជួយមូលដ្ឋាន និងការបម្រើសេវាជូនប្រជាពលរដ្ឋ។
• ​ដាក់ចេញទិសដៅបន្តចុះក្តាប់សតិអារម្មណ៍មហាជន និងដោះស្រាយបញ្ហានៅតាមមូលដ្ឋានឱ្យបានទាន់ពេលវេលា។
• ​ត្រៀមរៀបចំការងារពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ពិសេសស្រទាប់យុវជនទើបគ្រប់អាយុ ១៨ ឆ្នាំ។
• ​ពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងបក្សឱ្យកាន់តែរឹងមាំ ដើម្បីឈានឆ្ពោះទៅដណ្តើមជ័យជម្នះគ្រប់ការបោះឆ្នោត។

អង្គប្រជុំទាំងមូលបានប្តេជ្ញាចិត្តរួមគ្នាអនុវត្តទិសដៅការងារខាងលើឱ្យសម្រេចបានជោគជ័យ សំដៅនាំមកនូវឧត្តមភាព និងជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជា!
​"ជយោ! គណបក្សប្រជាជនកម្ពុជា ធ្វើអ្វីៗទាំងអស់ដើម្បីផលប្រយោជន៍ប្រជាជន"
6👍1👏1
នារសៀលថ្ងៃអាទិត្យទី២៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប៧ថ្ងៃ ឧទ្ទិលកុសលជូនដួងវិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ អ៊ល លាន ដែលបានទទួលមរណភាពកាលពីថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៦:១៥នាទី ក្នុងជន្មាយុ៩៣ឆ្នាំ ដោយជរាពាធ ស្ថិតនៅគេហដ្ឋានភូមិ ហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ឯកឧត្តម អភិបាលខេត្តកំពង់ចាម បានឧទ្ទិសបួងសួងសូមឱ្យវិញ្ញាក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ អ៊ល លាន បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។🙏
9👍2🙏2
រដ្ឋបាល​ស្រុក​ស្ទឹងត្រង់​៖​ សូម​ជូន​ដំណឹង​ ស្ដីពី​ការ​ផ្អាក​ការ​ធ្វេី​ចរាចរណ៍​បណ្ដោះអាសន្ន​តាម​បណ្ដោយ​កំណាត់​ផ្លូវ​ខេត្តលេខ២៧៩​ ពី​ចំណុច​ជេីងភ្នំ​ព្រែក​សង្កែ​ ភូមិ​ព្រែក​សង្កែ​លិច​ ឃុំ​ពាម​កោះស្នា​ រហូត​ដល់​គល់​ស្ពាន​បឹងរៃ​ ស្ថិតនៅ​ភូមិ​ខ្ពបតាងួន​ ឃុំ​ខ្ពបតាងួន​ ស្រុក​ស្ទឹងត្រង់​ ខេត្ត​កំពង់ចាម​។