រដ្ឋបាលខេត្តកំពង់ចាម
10.3K subscribers
34K photos
1.69K videos
21 files
2.21K links
Download Telegram
ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាល​ខេត្ត​កំពង់ចាម​ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំ អភិបាលរងខេត្ត មន្ទីរ-អង្គភាពជំនាញ អញ្ជើញចុះពិនិត្យស្ថានភាពកម្ពស់ទឹកទន្លេមេគង្គ ក្នុងភូមិសាស្ត្រ ក្រុងកំពង់ចាម​ ដេីម្បីត្រៀមបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយទឹកជំនន់ ដែលអាចកើតមានឡើងជាយថាហេតុ។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង៦:០០នាទីព្រឹក ថ្ងៃទី២៣ ខែសីហា នេះ ទឹក ទន្លេមេគង្គខេត្តកំពង់ចាម បានបន្តហក់ឡើងរហូតដល់កម្ពស់ ១៣,៩៦ម៉ែត្រ ខណៈដែលព្រែកចំនួន ៤០/៤១ ទទួលបានរបបទឺកទន្លេមេគង្គ។