នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួម «ពិធីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ ជូនដល់សិស្សមតេយ្យសិក្សា បឋមសិក្សា មធ្យមសិក្សា និងការផ្តល់ប័ណ្ណសរសើរជូនសិស្សឆ្នើមប្រចាំឆ្នាំ សម្រាប់ជំនាន់ទី១ នៃឆ្នាំសិក្សា ២០២៥-២០២៦» ធ្វើនៅបរិវេណ សាលាបញ្ញាសាស្ត្រអន្តរជាតិ-សាខាខេត្តកំពង់ចាម សង្កាត់សំបួរមាស ក្រុងកំពង់ចាម ។
ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត កុល ផេង បិតាស្ថាបនិក និងជាប្រធានសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងសាលាបញ្ញាសាស្ត្រអន្តរជាតិ (អតីតទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា) លោកស្រី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្ត ព្រះសង្ឃ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះវិន័យធរគណៈខេត្ត និងជាព្រះចៅអធិការវត្តខេមរវ័ន បឹងស្នាយ ថ្នាក់ដឹកនាំសាលា/សាកលវិទ្យាល័យ សាលាបញ្ញាសាស្ត្រអន្តរជាតិ លោកគ្រូ-អ្នកគ្រូ, អាណាព្យាបាល និងសិស្សានុសិស្សផងដែរ។

❤2