រដ្ឋបាលខេត្តកំពង់ចាម
10.3K subscribers
33.9K photos
1.68K videos
21 files
2.2K links
Download Telegram
3
ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យព្រះអង្គឌួង សហកាជាមួយមូលនិធិហ្វ្រេដហូឡូ ប្រទេសអូស្ត្រាលី ពិនិត្យសុខភាពភ្នែក ផ្តល់វ៉ែនតា និងវះកាត់ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋខេត្តកំពង់ចាម

នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញក្នុងកម្មវិធី ពិនិត្យសុខភាពភ្នែក ផ្តល់វ៉ែនតា និងវះកាត់ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋខេត្តកំពង់ចាម ដោយក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យព្រះអង្គឌួង សហកាជាមួយមូលនិធិហ្វ្រេដហូឡូ ប្រទេសអូស្ត្រាលី នៅបរិវេណមន្ទីរពេទ្យខេត្តកំពង់ចាម។ ក្នុងកម្មវិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តមសាស្ត្រាចារ្យរង លូ លីឃាង ទីប្រឹក្សាក្រសួងសុខាភិបាល និងជានាយកមន្ទីរពេទ្យព្រះអង្គឌួង លោក បាក់តូក្យូ នាយកប្រចាំប្រទេសនៃមូលនិធិហ្វ្រេដហូឡូកម្ពុជា លោកអនុប្រធានមន្ទីរសុខាភិបាល លោកអនុប្រធានមន្ទីរពេទ្យខេត្ត មន្ត្រីពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋផងដែរ ។

ឯកឧត្តម អភិបាលរងខេត្តបានថ្លែងថាក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ប្រទេសជាតិមានការីកចម្រើនគ្រប់វិស័យ ។

ឯកឧត្តម បានបន្តទៀតថាចំពោះលទ្ធផលការងារជាស្នាដៃរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាមរយៈពេលកន្លងមកប្រកបដោយភាពអត់ធ្មត់ និងសុទិដ្ឋិនិយម។ ទន្ទឹមនឹងលទ្ធផលជោគជ័យដែលសម្រេចបាននេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តនឹងនៅបន្តខិតខំពុះពារអភិវឌ្ឍន៍ និងព្រឹងគុណភាពការងារឱ្យកាន់តែល្អប្រសើរបន្ថែមទៀតក្រោមការឧបត្ថម្ភគាំទ្រពីក្រសួងសុខាភិបាល និងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន អង្គការដៃគូនានា សំដៅកែលម្អឈានឡើងយ៉ាងពិតប្រាកដលើគ្រប់ផ្នែកជាពិសេស និងជាអាទិ៍គឺត្រូវបន្តបង្កើនគុណភាព សេវាមន្ទីរពេទ្យដោយផ្អែកលើគោលការណ៍ផ្ដល់សេវា ប្រកបដោយសមធម៌ជូនដល់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលរងខេត្ត បានថ្លែងអំណរគុណដល់ក្រសួងសុខាភិបាល ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត និងមន្ត្រីសុខាភិបាលគ្រប់ជាន់ថ្នាក់ក្នុងខេត្តកំពង់ចាម អង្គការដៃគូនានា ដែលបាននឹងកំពុងជួយឧបត្ថម្ភគាំទ្រ សកម្មភាពសុខាភិបាល ឱ្យមានការប្រែប្រួលអភិវឌ្ឍន៍ជាបន្តបន្ទាប់មក ជាពិសេសសូមសម្ដែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងឱ្យសម្រេចបាននូវលទ្ធផលជាស្នាដៃដ៏ថ្លៃថ្លាក្នុងរយៈពេលកន្លងមក ហើយក៏សូមជួយបន្តការឧបត្ថម្ភគាំទ្របន្ថែមទៀត ដើម្បីឱ្យខេត្តកំពង់ចាមឈានទៅរកភាពរឹងមាំលើគុណភាពសេវាសុខាភិបាលដូចប្រទេសជឿនលឿននានាក្នុងពិភពលោក។
3👍2👏1