នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបា លជលផលមេគង្គ អាជ្ញាធរស្រុកបាធាយ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាធាយ ដោយមានការ សម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលចំនួន ២ករណី ដោយរុះរើបំផ្លាញ ចោលនូវឧបករណ៍ខុសច្បាប់រួមមាន៖
#ករណីទី១
-ឧបករណ៍ស្បៃមុងចំនួន ៤ មាត់
-របាំងស្បៃមុងប្រវែង ៣៥០ម៉ែត្រ
-បង្គោលចម្រឹង ៨០ដើម
នៅចំណុចស្ពានកំពង់ថ្ម ឃុំបា ធាយ ស្រុកបាធាយ ខេត្តកំពង់ចាម
#ករណីទី២
-រុះរើរបាំងផ្ចិតព្រែកសាច់រ៉ាវចំនួន ២កន្លែង ប្រវែង ២៣០ម៉ែត្រ
-ឧបករណ៍រ៉ាវចំនួន ៤មាត់
-បង្គោលចម្រឹងចំនួន ៩៥ដើម
-ចាក់លែងត្រីចម្រុះទម្ងន់ ៥គីឡូក្រាម
នៅចំណុចស្ពានកំពង់ថ្ម ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។

ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកបក្សថ្មី ចំនួន ១.១៥៤ នាក់ នៅឃុំតាំងក្រសាំង ស្រុកបាធាយ
(កំពង់ចាម)៖ នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦ នេះ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បានប្រារព្ធពិធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកបក្សថ្មី ចំនួន ១.១៥៤ នាក់ នៅក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ។
ពិធីដ៏អធិកអធមនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ខ្លូត ផន អនុប្រធានប្រចាំការគណបក្សខេត្ត ក្រុមការងារចុះមូលដ្ឋានស្រុក-ឃុំ សមាជិកអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការគណបក្សខេត្ត គណៈអចិន្ត្រៃយ៍គណបក្សមូលដ្ឋានស្រុក-ឃុំ និងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួន។
ស្ថិតក្នុងបរិយាកាសដ៏រីករាយ និងស្និទ្ធស្នាលនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅ ប្រកបដោយក្តីសោមនស្សរីករាយ និងស្និទ្ធស្នាលបំផុត ចំពោះបងប្អូនដែលមានស្មារតី និងឆន្ទ ចូលរួមគាំទ្រយ៉ាងក្លៀវក្លា ព្រមទាំងបានស្ម័គ្រចិត្តសុំចូលរួមក្នុងជីវភាពនយោបាយជាមួយគណបក្ស ដោយមានការយល់ដឹងច្បាស់លាស់អំពីគោលការណ៍ និងគោលនយោបាយរបស់គណបក្ស។
ទាំងនេះ សបញ្ជាក់ពីការមើលឃើញនូវការដឹកនាំដ៏ត្រឹមត្រូវ និងភាពរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្តកំពង់ចាម បានថ្លែងអំណរគុណដល់គណបក្សមូលដ្ឋាន និងក្រុមការងារចុះមូលដ្ឋានឃុំតាំងក្រសាំង ដែលបានខិតខំបំពេញការងារដោយស្មារតីលះបង់ខ្ពស់ ទាំងសម្ភារ និងស្មារតី ដើម្បីជួយដល់មូលដ្ឋាន និងសម្រេចបានលទ្ធផលល្អប្រសើរ។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានបញ្ជាក់ថា ការកសាងសមាជិកគណបក្សនៅមូលដ្ឋាន គឺជាការងារសំខាន់មួយ ដែលត្រូវបង្កើនការយកចិត្តទុកដាក់លើការធ្វើអំពើល្អ។ រាល់សកម្មភាពរបស់គណបក្សទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវ ដើម្បីឈរលើផលប្រយោជន៍គណបក្ស និងប្រជាជន និងកសាងកម្លាំងឱ្យកាន់តែមុតមាំ ក្នុងការប្រជែងយកជ័យជម្នះក្នុងការបោះឆ្នោតនៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ ពោលគឺ សមាជិកបក្សម្នាក់ រាប់ជាសន្លឹកឆ្នោតបានការ ១ សន្លឹក។
ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងបន្តថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានប្រវត្តិយូរជាងគណបក្សណាទាំងអស់ និងមានស្នាដៃជាសមិទ្ធផលយ៉ាងច្រើនឥតគណនា ចំពោះប្រទេសជាតិ ដោយបានប្រឆាំងនឹងអាណានិគម និងការឈ្លានពានរបស់បរទេសគ្រប់ជំនាន់ រំដោះប្រទេសពីរបបប្រល័យពូជសាសន៍ បញ្ចប់សង្គ្រាម និងបង្រួបបង្រួមជាតិ នាំមកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃនេះ។
ឯកឧត្តម ប្រធានបានបញ្ជាក់ថា ការរួមសុខរួមទុក្ខ និងការរួមគ្នាសម្រេចជោគវាសនារបស់ប្រទេសជាតិ គឺជាកាតព្វកិច្ចដ៏ថ្លៃថ្លារបស់ប្រជាពលរដ្ឋគ្រប់រូប។ វត្តមានរបស់សមាជិកថ្មីទាំងនេះ គឺជាសក្ខីភាពបញ្ជាក់ពីការជឿជាក់ដ៏ក្លៀវក្លាលើគោលនយោបាយដ៏ត្រឹមត្រូវ និងឆន្ទមុះមុតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបន្តដឹកនាំ និងកសាងប្រទេសជាតិឱ្យមានការរីកចម្រើនទ្វេរឡើង ក្រោមមគ្គុទេសក៍ដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសព្វ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្ស។

❤5🥰2