នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុង ពិធីបិទវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពីការងារអភិវឌ្ឍន៍ និងការគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋម (គ.ជ.ថ.ប) សម្រាប់រដ្ឋបាលស្រុកជើងព្រៃ។
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងការយល់ដឹងដល់មន្ត្រីពាក់ព័ន្ធ ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តការងារថែទាំសុខភាពបឋមជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ អភិបាល អភិបាលរងស្រុក , អាជ្ញាធរមូលដ្ឋានឃុំ , អធិការនគរបាលស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ , ប្រធាន មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត និងមន្ត្រីជំនាញ , មន្ត្រីការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ , មណ្ឌលសុខភាព , មន្ត្រីការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលស្រុក ,នាយកសាលា លោកគ្រូ អ្នកគ្រូ វិទ្យាល័យ/បឋមសិក្សា និងមន្ត្រីទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត និងភាគីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

❤3