រដ្ឋបាលខេត្តកំពង់ចាម
10.3K subscribers
33.9K photos
1.67K videos
21 files
2.2K links
Download Telegram
នាព្រឹកថ្ងៃ២០ ខែសីហា ឆ្នាំ២០២៥ លោកស្រីង៉ោក ចរិយា នាយិការងរដ្ឋបាលសាលាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម និងលោកស្រី សូហ្វាយអឺ ខេសុន ប្រធានកម្មវិធី ACCESS 2 បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៥ នៃគណៈកម្មការសម្របសម្រួលសម្រួលខេត្ត នៃកម្មវិធី ACCESS 2 នៅសាលប្រជុំសាលាខេត្ត។

ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីមន្ទីរអង្គភាពពាក់ពន្ធ័ ក្រុមការងារកម្មវិធី ACCESS 2 លោក លោកស្រី ជាសមាជិក នៃគណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត (PCC)និងតំណាងជនពិការ តំណាងអង្គការដៃគូអភិវឌ្ឍន៍។

លោកស្រី ង៉ោក ចរិយា នាយិការងរដ្ឋបាលបានមានប្រសាសន៍ថាកិច្ចប្រជុំក្នុងថ្ងៃនេះយើងផ្តោតទៅលើចំណុចសំខាន់មួយចំនួនដូចជា:

១. ពិនិត្យមើលកំណត់ហេតុកិច្ចប្រជុំលើកមុន ដើម្បីពិនិត្យថាតើអនុសាសន៍/សំណូមពរនានា ត្រូវបានអនុវត្តដែរឬទេ ។

២. វឌ្ឍនភាពការងារ ៦ ខែ៖ សមិទ្ធផលសំខាន់ៗដែលសម្រេចបានចន្លោះពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៦ លើការឆ្លើយតបនឹងអំពើហិង្សាពាក់ព័ន្ធនឹងយេនឌ័រ បរិយាបន្នពិការភាព និងការងារវិមជ្ឈការ។

៣. បទបង្ហាញ និងការអនុម័តលើផែនការសកម្មភាពរួមប្រចាំឆ្នាំ ២០២៦-២៧ សម្រាប់ខេត្តកំពង់ចាម។

៤. ទិសដៅបន្ត៖ ជម្រាបជូន និងពិភាក្សាលើអទិភាពសំខាន់ៗសម្រាប់រយៈពេល៦ខែខាងមុខ។
1
Media is too big
VIEW IN TELEGRAM
អំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ក្នុងស្រុកបាធាយ
Media is too big
VIEW IN TELEGRAM
អាជ្ញាធរ ខេត្តកំពង់ចាម ចុះណែនាំនិងអំពាវនាវឲ្យម្ចាស់ទូកដរនិងពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់លើការធ្វើដំណើរតាមផ្លូវទឹក ខណៈ ទឹកទន្លេមេគង្គបន្តហក់ឡើងជាបន្តបន្ទាប់។
👍21🙏1
3👍1🙏1
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នេះ បានអញ្ជើញចូលរួមទិវាជាតិអន្តរសាសនា ប្រឆាំងអំពើជួញដូរមនុស្ស លើកទី១០ (២០ សីហា ២០២៦) ក្រោមប្រធានបទ «គ្រប់សាសនានៅកម្ពុជា រួមគ្នាបង្ការ ទប់ស្កាត់ អំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា» ស្ថិតនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។
4👍1🙏1
2