រដ្ឋបាលខេត្តកំពង់ចាម
10.3K subscribers
33.9K photos
1.66K videos
21 files
2.19K links
Download Telegram
នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ ចាន់លី អភិបាលរងខេត្ត តំណាងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោក គួង វុត្ថាអ្នកគ្រប់គ្រងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី (តេជោ) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញបើកវគ្គចាប់យកឌីជីថល ស្តីពី «តស់! ចាប់យកឌីជីថល» នៅសណ្ឋាគារភ្នំប្រុស ក្រុងកំពង់ចាម ក្នុងគោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់សហគ្រាសអំពីការធ្វើបរិវត្តកម្មឌីជីថល ព្រមទាំងជំរុញការប្រើប្រាស់ដំណោះស្រាយឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាព និងសមត្ថភាពប្រកួតប្រជែងរបស់អាជីវកម្ម។
នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្តកំពង់ចាម តំណាង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារជំនាញថ្នាក់ខេត្ត រដ្ឋបាលស្រុកស្រីសន្ធរ និងរដ្ឋបាលឃុំស្វាយខ្សាច់ភ្នំ អញ្ជើញចូលរួមក្នុងវេទិកាសាធារណៈជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងឃុំស្វាខ្សាច់ភ្នំ ដែលបានកំពុងអាស្រ័យផល និងរស់នៅលើដីចំណីអូរ ព្រែក និងទន្លេខ្ពប (ដីសាធារណៈ) ស្ថិតនៅក្នុងឃុំស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលប្រព្រឹត្តទៅនៅបរិវេណសាលាបឋមសិក្សាស្វាយខ្សាច់ភ្នំ។