នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ ចាន់លី អភិបាលរងខេត្ត តំណាងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោក គួង វុត្ថាអ្នកគ្រប់គ្រងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី (តេជោ) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញបើកវគ្គចាប់យកឌីជីថល ស្តីពី «តស់! ចាប់យកឌីជីថល» នៅសណ្ឋាគារភ្នំប្រុស ក្រុងកំពង់ចាម ក្នុងគោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់សហគ្រាសអំពីការធ្វើបរិវត្តកម្មឌីជីថល ព្រមទាំងជំរុញការប្រើប្រាស់ដំណោះស្រាយឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាព និងសមត្ថភាពប្រកួតប្រជែងរបស់អាជីវកម្ម។