អភិបាលរងខេត្តកំពង់ចាម ទទួលស្វាគមន៍គណៈប្រតិភូ United States Military Group ម្ចាស់ជំនួយ អគារផ្តល់ឈាមខេត្តកំពង់ចាម
(កំពង់ចាម) ឯកឧត្តម ឃន ប្រុស អភិបាលងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញទទួលស្វាគមន៍គណៈប្រតិភូ United States Military Group ម្ចាស់ជំនួយអគារផ្តល់ឈាមខេត្តកំពង់ចាម ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។ ពិធីនេះមានការចូលរួមពីសំណាក់ លោកវេជ្ជបណ្ឌិត វ៉ា សាវុធ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម លោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម លោកវេជ្ជបណ្ឌិត គុណ ទីណា ប្រធានផ្នែកផ្តល់ឈាម ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិកក្នុងផ្នែកផ្តល់ឈាម ជាច្រើនរូបទៀត។
បេសកកម្ម និងជំនួបពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗដូចខាងក្រោម៖
១. ពិនិត្យមើលស្ថានភាពទូទៅនៃអគារផ្តល់ឈាម ព្រមទាំងសម្ភារៈ និងបរិក្ខារវេជ្ជសាស្ត្រ
២. វាយតម្លៃពីវឌ្ឍនភាពនៃផ្នែកផ្តល់ឈាម ប្រៀបធៀបរវាងមុន និងក្រោយទទួលបានអគារថ្មី
៣. ពិនិត្យការងារបច្ចេកទេសក្នុងផ្នែកផ្តល់ឈាម
៤. ស្វែងយល់ពីប្រភពនៃការទទួលបានការបរិច្ចាគឈាម និងដំណើរការផ្គត់ផ្គង់ឈាម
៥. ពិនិត្យលើគុណសម្បត្តិនៃផ្នែកផ្តល់ឈាមក្នុងការគាំទ្រដល់មន្ទីរពេទ្យ
៦. ទទួលជ្រាបអំពីសំណូមពរផ្សេងៗរបស់មន្ទីរពេទ្យ៕

❤7👏3👍1
Media is too big
VIEW IN TELEGRAM
រដ្ឋារកទឹកកំពង់ចាម បិទវគ្គ សិក្សាវាយតម្លៃ និងប្រមូលទិន្នន័យក្នុងការរៀបចំគម្រោងភាពជាដៃគូសម្រាប់ភាពធន់ រវាងរដ្ឋាករទឹក បាលីបាហ្គោ រដ្ឋាករទឹកបាត់ដំបង និងរដ្ឋាកទឹកកំពង់ចាមគាំទ្រដោយធនាគារ ធនាគារអភិវឌ្ឍន៍អាស៊ី ADB
Media is too big
VIEW IN TELEGRAM
អភិបាលរងខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា សំណុំរឿងវិវាទដីធ្លី ដែលក្រសួងដែនដី បញ្ជូនមករដ្ឋបាលខេត្តកំពង់ចាម
❤3
Media is too big
VIEW IN TELEGRAM
រដ្ឋារកទឹក កំពង់ចាម ទទួលដំណើរទស្សនកិច្ចសិក្សាវាយតម្លៃ និងប្រមូលទិន្នន័យក្នុងការរៀបចំគម្រោងភាពជាដៃគូសម្រាប់ភាពធន់ រវាងរដ្ឋាករទឹក បាលីបាហ្គោ រដ្ឋាករទឹកបាត់ដំបង និងរដ្ឋាកទឹកកំពង់ចាម គាំទ្រដោយធនាគារ ធនាគារអភិវឌ្ឍន៍អាស៊ី ADB
https://www.facebook.com/share/p/1BjNWSCEV9/
បណ្ដាញសង្គមផ្លូវការ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
👉ផេក-Page
https://www.facebook.com/share/1EtLp5FMsn/
👉ហ្វេសប៊ុក-F.b
https://www.facebook.com/share/1HW7FjRe2j/?mibextid=wwXIfr
👉តិកតុកTikTok
https://www.tiktok.com/@unchanda_official2?
👉X-Twitter ផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា
👉ផេក-Page ផ្លូវការរដ្ឋបាលខេត្ត
https://www.facebook.com/share/1JKYYxDayM/
👉ឆាណែលតេលេក្រាម-Telegram
https://t.me/kpcadmin

❤6👍2👏2
ក្នុងឱកាសបំពេញបេសកកម្មនៅក្នុងស្រុកបាធាយ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំក្រុមការងារសាខា និងមន្ត្រីពាក់ព័ន្ធ អញ្ជើញប្រគេនទេយ្យទាន និងបច្ច័យ ប្រគេនព្រះចៅអធិការវត្ត ប្រើសមាស ដើម្បីភ្ជាប់និស្ស័យក្នុងព្រះពុទ្ធសាសនា។ ក្នុងនោះ រួមមាន អង្ករ ១០០គក្រ មី ៤កេស ត្រីខ ៤យួរ ទឹកពិសាប្រណិត ៤កេស និង បច្ច័យ ៤០០.០០០រៀល ផងដែរ៕
❤1
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញនាំអំណោយរបស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៥៤គ្រួសារ នៅស្រុកបាធាយ
(កំពង់ចាម) នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំក្រុមការងារសាខា អនុសាខា និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ សរុប ៥៤គ្រួសារ មកពី ៦ភូមិ នៃឃុំចំនួន៣ ក្នុងស្រុកបាធាយ។
ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង ៤:៣០នាទីរសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ដែលពេលនោះ មានភ្លៀង លាយឡំនិងខ្យល់កន្ត្រាក់បក់គួច យ៉ាងខ្លាំង ធ្វើអោយផ្ទះ ៥៤ ខ្នង ក្នុងភូមិត្រប់ ភូមិថ្មី ភូមិចាន់គង់ក្នុងឃុំត្រប់-ភូមិតាំងជ្រៃក្នុង ឃុំសណ្តែក-ភូមិស្រឹង្គ ក្នុងឃុំទំនប់ និងភូមិត្រយ៉ងពង ក្នុងឃុំជើងព្រៃ ត្រូវប៉ើងរលំ របើកដំបូលស័ង្កសី និងក្បឿងរាប់ពាន់សន្លឹក រងផលប៉ះពាល់ កម្រិតធ្ងន់ ២គ្រួសារ កម្រិតមធ្យម ៨គ្រួសារ និង កម្រិតស្រាល ៤៤គ្រួសារ។
ឯកឧត្តម អ៊ុន ចាន់ដា បានចូលរួមសម្តែងការសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះមហន្តរាយធម្មជាតិ ដែលបានកើតឡើងដោយស្មានមិនដល់នេះ ប៉ះពាល់ដល់ការរស់នៅ ខាតបង់ទាំងពេលវេលា និងសោហ៊ុយ ត្រូវចំណាយសម្រាប់ការជួសជុល ស្តារឡើងវិញ ថែមទៀត។ ជាមួយនឹងការ នាំនូវបណ្តាំផ្ញើសួរសុខទុក្ខដោយក្តីអាណិត អាសូរ ពីសំណាក់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នោះ ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្ន នៅពេលមានភ្លៀង ផ្គរ រន្ទះ ពិសេសខ្យល់កន្ត្រាក់ ត្រូវពិនិត្យ រកកន្លែងដែលធានាសុវត្ថិភាព បង្ការការពារខ្លួន ជៀសឱ្យផុតពីគ្រោះថ្នាក់ជាយថាហេតុ។
ឯកឧត្តម ថ្លែងបន្តថា ចំពោះការសាងសង់ជម្រក ឬផ្ទះស្នាក់នៅទៀតសោត ក៏ត្រូវរៀបចំឲ្យមានភាពរឹងមាំ តាមក្បួនខ្នាតបច្ចេកទេសត្រឹមត្រូវ ដើម្បីការពារការដួលរលំ ឬត្រូវខ្យល់កន្ទ្រាក់បង្កមហន្តរាយ ឬរងវិបត្តិភ័យផ្សេងៗ។ ក្នុងស្ថានភាពដែលអាកាសធាតុមានការប្រែប្រួលក្នុងរដូវវស្សានេះ យើងត្រូវអនុវត្តវិធានការអនាម័យស្អាត ៣ យ៉ាង ដោយត្រូវយកចិត្តទុកដាក់ថែទាំសុខភាព អោយបានល្អ តាមទិសស្លោក "ស្រឡាញ់ខ្លួន អោយស្ងួនចំណី " ជៀសអោយផុតពីជម្ងឺមិនឆ្លងទាំង៤ និងសូម ចូលរួមពង្រឹងភាពធន់ សហគមន៍។ ជាមួយនោះ សូមខិតខំបង្កបង្កើនផល ដាំដំណាំរួមផ្សំផ្សេងៗ ដើម្បីបង្កើនប្រាក់ចំណូល លើកកំពស់ជីវភាពក្នុងក្រុមគ្រួសារ។
អំណោយដែលផ្តល់ជូនពលរដ្ឋរងផលប៉ះពាល់ទាំង ៥៤គ្រួសារនោះ ក្នុង ១គ្រួសារទទួលបាន អង្ករ ២៥គក្រ មី១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹក សុីអុីវ ១យួរ ទឹកពិសាប្រណិត វី-អាក់ទីវ ១កេស និងឃីត ១ សម្រាប់។
ចំពោះថវិកា បាន ផ្តល់ជូនតាមកម្រិតខូចខាតជាក់ស្តែង សម្រាប់ការស្តារនិងជួសជុលឡើងវិញ រួមមាន
១ -ពលរដ្ឋរងផលប៉ះពាល់កម្រិតធ្ងន់ ២គ្រួសារ ជូនក្នុង១គ្រួសារ ចំនួន ៤០០.០០០រៀល។
២-ពលរដ្ឋរងផលប៉ះពាល់ កម្រិត មធ្យម ៨គ្រួសារ ជូនក្នុង ១គ្រួសារ ២០០.០០០ រៀល។
៣-ពលរដ្ឋរងផលប៉ះពាល់ កម្រិតស្រាល ៤៤គ្រួសារ មាន ២ប្រភេទ
-ប្រភេទ ១ ចំនួន ៣៥គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ១៥០.០០០ រៀល ។
- ប្រភេទ២ ចំនួន ៩គ្រួសារ ក្នុងមួយគ្រួសារ ទទួលបាន ១០០.០០០រៀល៕

🙏4❤3👍2